ខឹង​នារី​ម្នាក់​បោះឆ្នោត​គាំទ្រ​បក្ស​ផ្សេង មេបក្ស​កាន់អំណាច​មូលដ្ឋាន និង​បក្ខពួក​នាំគ្នា​ចាប់រំលោភ​បូក​

211

តុលា​ការបង់​ក្លា​ដែ​ស​បានសម្រេច​ឃុំខ្លួន​បុរស​ប្រាំពីរ​នាក់​រួមទាំង​ប្រធាន​បក្ស​មូលដ្ឋាន​ម្នាក់​មកពី​គណបក្សកាន់អំណាច​សម្ព័ន្ធ​អាវ៉ា​មី (Awami League Party) ផងដែរ​ជាប់​ទាក់ទិន​ករណី​រំលោភ​បូក​។
​ ​
ស្ត្រី​កូន​បួន​ម្នាក់​ដែល​រស់នៅក្នុង​ស្រុក​ណូ​អា​ខា​លី (Noakhali) ចោទប្រកាន់ថា នាង​ត្រូវបាន បុរស​មួយក្រុម​ចាប់រំលោភ​បូក​ដោយសារតែ​នាង​បោះឆ្នោត​គាំទ្រ​គណបក្ស​ជាតិនិយម​បង់​ក្លា​ដែ​ស (Bangladesh Nationalist Party) ដែលជា​គណបក្សប្រឆាំង​នៅក្នុង​ការបោះឆ្នោត កាលពី​ចុងខែ​ធ្នូ​។

​ករណី​ចាប់រំលោភ​នៅ​យប់​ថ្ងៃ​បោះឆ្នោត​នេះ បាន​បណ្តាលឱ្យ​ផ្ទុះ​ការតវ៉ា និង​ធ្វើឱ្យ​មហាជន​ផ្ទុះ កំហឹង​ពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម​។ បុរស​ទាំង​នោះបាន​ច្រានចោល​ការចោទប្រកាន់​ខា​ង​លើ​។ ទោះជា​យ៉ាងណា ពួកគេ​នៅតែ​គេច​មិន​ផុតពី​សំណាញ់​ច្បាប់ ចំណែកឯ​មេបក្ស​សម្ព័ន្ធ​អាវ៉ា​មី ត្រូវបាន​បណ្តេញ​ចេញពី​បក្ស​ហើយ​។

​សូមបញ្ជាក់ថា គណបក្ស​សម្ព័ន្ធ​អាវ៉ា​មី ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​នៅក្នុង​ការបោះឆ្នោត កាលពី​ថ្ងៃអាទិត្យ ទី​៣០ ខែធ្នូ ដែល​ត្រូវបាន​អាប់អួ​ដោយសារ​ករណី​ផ្ទុះ​អំពើហិង្សា ការគំរាមកំហែង និង​ការ​អះអាងថា​មាន​ការលួចបន្លំ​សន្លឹកឆ្នោត​។ យ៉ាងតិច​មនុស្ស ១៧ នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​៕ ប្រែ​សម្រួល​: ខុម​