ខឹង​ប្រពន្ធ​ចាក់សោ​ម៉ូតូ​មិន​ឱ្យទៅ​ផឹកស្រា​ដុត​ឆេះ​អស់​ម៉ូតូ​២​គ្រឿង​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

747
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​ម៉ូតូ​២​គ្រឿង​ត្រូវ​ភ្លើង​ឆេះ​ខូច​ខ្ទេច​ដោយ​ខឹង​ប្រពន្ធ​ចាក់សោ​មិនឱ្យ​ជិះ​ទៅ​ផឹកស្រា​ហើយ​ជនបង្ក​ត្រូវ​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ​នាំទៅ​សួរចម្លើយ​នៅ​អធិការដ្ឋាន​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​កំពង់ទូក​ឃុំ​មានជ័យ​ស្រុក​សំឡូត​ខេត្តបាត់ដំបង​កា​លពី​យប់​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៩ ។​
ទោះ ជា​យ៉ាងណា ពេល នេះ ល្បី ថា ជន ដៃដល់ កំពុង ត្រូវ បាន ឃាត់ នៅ អធិការ ស្រុក សំឡូត ធ្វើការ​សាកសួរ​និង​អប់​រំហើយ​ឱ្យធ្វើ​កិច្ចសន្យា​ហើយ​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​លំនៅស្ថាន​វិញ​ព្រោះ​ខូចខាត​តែ​របស់​ខ្លូនៗ​មិន​ប៉ះពាល់​ទ្រព្យសម្បត្តិ​អ្នកដទៃ​ទេ​៕S/

​ ​ ​រូប​ថ​តៈ​ប៉ូលិស​ឃាត់ខ្លួន​ទៅ​អប់រំ​ម៉ូតូ​២​គ្រឿង​ដែល​ឆេះ​ខ្ទេច​