ខឹង​ប្រពន្ធ​ទិញ​បន្លែ​មិនល្អ​ចាប់​កូន​អាយុ​ជាង​១​ឆ្នាំ​បោក​នឹង​សសរផ្ទះ​បណ្តាលឱ្យ​ស្លាប់

470
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​ដោយ​ខឹង​ប្រពន្ធ​ទិញ​បន្លែ​មិនល្អ​បុរស​ជា​ឪពុក​បាន​ចាប់​កូន​អាយុ​១៤​ខែ​បោក​នឹង​សសរផ្ទះ​បណ្តាលឱ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​ហេតុការណ៍​នោះបាន​កើតឡើង​ក្នុងភូមិ​តា​ប្រាក់​ឃុំ​មានជ័យ​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​កាលពី​យប់​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ឯក​មិន​ចន្ថា​អធិការនគរបាល​ស្រុក​ប្រាសាទបាគង​បានឱ្យដឹងថា​ក្មេង​ដែល​ឪពុក​បង្កើត​ចាប​បោក​និង​សសរផ្ទះ​បណ្តាល​ឱ្យស្លាប់​មានឈ្មោះ​ផាង​ផល្លា​អាយុ​១៤​ខែ​ម្តាយ​ឈ្មោះ​សោ​មសុខម​អាយុ​២៨​ឆ្នា​។​ចំណែកឯ​ជនសង្ស័យ​ជា​ឪពុក​មានឈ្មោះ​ផ្លា​យ​វិភា​ត់​អាយុ​៣១​ឆ្នាំ​។​គ្រួសារ​នេះ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

លោក​បន្តថា​តាម​ការសាកសួរ​របស់​សមត្ថកិច្ច​ឈ្មោះ​ផ្លា​យ​វិភា​ត់បា​ន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ រឿង​ទិញ​បន្លែ​មិនល្អ​យកមក​ធ្វើ​ម្ហូប​។ ក្រោយ​ឈ្លោះ​គ្នា​មួយសន្ទុះ​មក ពេល​ប្រពន្ធ​ដើរ​ទៅយក​ទឹក ជន​កំណាច​ក៏បាន​ចាប់​លើក​កូន​រួច​យកទៅ​បោក​និង​សសរ​ផ្ទះបាយ បណ្តាលឱ្យ​កូន​សន្លប់​មិនដឹង​ខ្លួន ហើយ ថែមទាំង​យក​កាំបិតរ​កកាប់​កូន​ទៀត ។

​តែ​ដោយ​ប្រពន្ធ​ស្រែ​ល​ឆោឡោ​ជន​កំណាច​ជា​ឪពុក​នេះ​បាន​រត់​គេចខ្លួនបាត់​ភ្លាមៗ​តែម្តង​។​ពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជន​កំណាច​មក​ផ្តន្ទាទោស​៕S/​