ខឹង​ប្រព​ន្ឋ​សុំ​លែងយក​កាំបិត​អារ​.​ក​សម្លាប់​ខ្លួនឯង​នៅ​ក្រុង​ច្បារមន​

1090
ចែករម្លែក
  • 72
    Shares

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​បុរស​ម្នាក់​ខឹង​ប្រព​ន្ឋ​សុំ​លែង​បាន​យក​កាំបិត​ចិតបន្លែ​អារ​.​ក​សម្លាប់​ខ្លួនឯង​នៅក្នុង​ភូមិ​សំបួរ​សង្កាត់​ច្បារមន​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៨​។​

មន្ត្រីនគរបាល​ក្រុង​ច្បារមន​បានឱ្យដឹងថា​បុរស​ដែល​ប៉ុនប៉ង​ធ្វើអត្តឃាត​ខ្លួនឯង​មានឈ្មោះ​សុខ ខែម​អាយុ​២៦​ឆ្នាំមាន​មុខរប​ធ្វើ​ជាង​ជួសជុល​រថយន្ត​រស់នៅ​ក្នុងភូមិ​សំបួរ​សង្កាត់​ច្បារមន​ក្រុង​ច្បារមន​។​មូលហេតុ​ដោយសារ​ប្រព​ន្ឋ​សុំ​លែងលះ​កាលពី​ល្ងាច​ថ្ងៃទី​៨​ខែកក្កដា​។​

​ប្រភព​បន្តថា​ក្រោយពី​បុរស​ដែល​ប៉ុនប៉ង​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯងបាន​ព្យាម​យាម​សុំ​ប្រព​ន្ឋ​ជានា​គ្នា​វិញ​តែ​ខាង​ប្រប​ន្ឋ​មិន​ព្រម​។​ទើប​ធ្វើឱ្យ​បុរស​នោះ​សម្រេចចិត្ត​យក​កាំបិត​ចិតបន្លែ​មក​អារ​,​ក​ខ្លួនឯង​ក្នុង​គោលបំណង​សម្លាប់ខ្លួន​។​ដោយសារ​ឪពុកម្តាយ​ក្មេង​ឃើញ​ទាន់​បាន​យក​កាំបិត​ពី​ដៃ​ជននេះ​ចោល​ហើយ​បាន​ហៅ​រថយន្ត​ដឹង​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​៕S/

​ខឹង​ប្រព​ន្ឋ​សុំ​លែងយក​កាំបិត​អារ​.​ក​សម្លាប់​ខ្លួនឯង​នៅ​ក្រុង​ច្បារមន​