ខឹង​ពស់​ចឹក ចាប់​ពស់​ខាំ​សងសឹក​ដាច់​ជា​កង់ៗ ហើយ​ថែមទាំង​ច្រក​ថង់​យក​ឱ្យ​ពេទ្យ មើល​ទៀត​

493
ចែករម្លែក

បុរស​ឥណ្ឌា ម្នាក់​ដែល​ត្រូវ​ពស់​ចឹក​បាន​ខាំ​ពស់​វិញ​យ៉ាង​សាហាវ​រហូតដល់​ពស់​ងាប់ ជាការ​សងសឹក​។
​ ​
​លោក រ៉ា​ប៊ូ រ៉ា​ម (Babu Ram) ដែលជា​ឪពុក​បុរស​ខាងលើ​និយាយថា ពេល​កូនប្រុស របស់គាត់​ឈ្មោះ រាជ កុមារ (Raj Kumar) កំពុង​ផឹកស៊ី​នៅផ្ទះ​របស់ខ្លួន​ស្ថិតក្នុង​រដ្ឋ​អ៊ុត​តា ប្រា​ដេ​ស ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅ​ស្រាប់តែ​ពស់​មួយ ក្បាល​បាន​វារ​ចូល​ផ្ទះ ហើយ​ចឹ​ង​កូនប្រុស​គាត់​។​
​ ​
​លោក រ៉ា​ប៊ូ រ៉ា​ម និយាយទៀតថា “​ពេល​ត្រូវ​ពស់​ចឹក​កូនប្រុស​ខ្ញុំ​ក៏​ខាំ​ពស់​នោះ​វិញ​រហូត ដាច់​ជា​កង់ៗ​”​។​
​ ​
​គ្រួ​សារបាន​ប្រញាប់ប្រញាល់​បញ្ជូន​បុរស​នេះ​ទៅ​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ​ហើយ ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ចុះផ្សាយ​ថា ស្ថានភាព​គាត់​ធ្ងន់ធ្ងរ​។ ទោះជា​យ៉ាងណា​ពស់​នោះ ជា​ពស់​ណ្តុ​រ​ដែល​អ្នកជំនាញ​ថា​គ្មាន​ពិស​ទេ​។

​គ្រូពេទ្យ​ដែល​ព្យាបាល​បុរស​នេះ​និយាយថា “​វា​ពិតជា​ចម្លែក​មែនទែន​។ ខ្ញុំ​ធ្លាប់តែ​ឃើញ អ្នកជំងឺ​ពស់​ចឹក​មករក​ពេទ្យ តែ​មិនដែល​ឃើញ​អ្នក​ខាំ​ពស់ ហើយ​ថែមទាំង​ច្រក​វា​ក្នុង​ថង់ យកមក​ជាមួយ​ទៀត​បែបនេះ​ទេ​”​។
​ ​
​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៧ ខែកក្កដា ពោលគឺ ២ ថ្ងៃ​បន្ទាប់ពី​បុរស​ឥណ្ឌា ម្នាក់​បាន​គាំងបេះដូង​ស្លាប់ បន្ទាប់ពី​ត្រូវ​ពស់​ចឹក​ក្នុង​រថយន្ត​៕ ប្រែ​សម្រួលៈ ខុម​