ខឹង​មិន​ព្រម​រួមរ័ក​ជាមួយ កាត់​ក្បាល​ក្មេងស្រី​អាយុ ១៣ ឆ្នាំ​នឹង​កណ្តៀវ​

1297
ចែករម្លែក
  • 16
    Shares

​ប៉ូលិស​និយាយថា ក្មេងស្រី​អាយុ ១៣ ឆ្នាំ​ម្នា​ក់នៅ​ប្រទេស​ឥណ្ឌា​ត្រូវបាន​បុរស​ក្បែរ​ខាង កាត់​ក្បាល នឹង​កណ្តៀវ យ៉ាង​សាហាវ​បំផុត​ដោយសារ​នាង​មិន​ព្រម​រួមភេទ​ជាមួយ​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា ជនជាប់ចោទ​ឈ្មោះ ឌី​ណេ​ស គូ​ម៉ា (Dinesh Kumar) បាន​កាត់​ក្បាល​ក្មេងស្រី​រងគ្រោះ​នឹង​កណ្តៀវ​ខ្វាង​នៅ​ភូមិតូច មួយ​ស្ថិត ក្នុងស្រុក​សា​ឡេ​ម (Salem) រដ្ឋ​តា​ម៊ឹ​ល ណា​ឌូ (Tamil Nadu) កាលពីពេល​ថ្មីៗ​នេះ​។

​មតិ​ខ្លះ​លើកឡើងថា ជនសង្ស័យ​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​ប៉ុន្តែ​ប៉ូលិស​បាន​ច្រានចោល ការលើកឡើង​នេះ​។​

​សូមបញ្ជាក់ថា ក្មេងស្រី​រងគ្រោះ​រៀន​នៅ​សាលា​ក្បែរ​កន្លែងកើតហេតុ​ហើយ​នាង​ធ្លាប់បាន ប្រាប់​ឪពុកម្តាយ​របស់ខ្លួន​ដែលជា​កម្មករ​ថា ជនសង្ស័យ​ដែលមាន​វណ្ណៈ​ខ្ពស់ជាង​តែងតែ បៀតបៀន​ផ្លូវភេទ​នាង​មិន​ឈប់ ប៉ុន្តែ​នាង​រើបម្រះ និង​គេចខ្លួន​រហូត​។

​យោងតាម​គេហទំព័រ News18 បានឱ្យដឹងថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​ហើយ ខណៈ​ការស៊ើបអង្កេត​កំពុងតែបន្ត​៕ ប្រែ​សម្រួល​: ខុម​