ខឹង​មិន​ឲ្យ​ជំពាក់​ស្រា​បៀ​ផឹក​ទាញ​កាំបិត​ដេញ​កាប់​និង​វាយ​ស្ត្រី​អ្នកលក់​ចាប់ហួយ​បណ្តាល​ឲ្យ​រងរបួស​នៅ​ស្រុក​ឱ​រ៉ា​ល់​

286
ចែករម្លែក

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ​៖ ​បុរស​ម្នាក់ខឹង​ស្ត្រី​អ្នកលក់​ចាប់ហួយ​មិន​ឲ្យ​ជំពាក់​ស្រា​បៀ​ផឹក​ក៏​ទាញ​កាំបិត​បុ័ងតោ​ដេញ​កាប់​និង​វាយ បណ្តាល​ឲ្យ​រងរបួស​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​ពាម​រស់ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពុងស្ពឺ កាលពី​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ ង៉ែត ដូ អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​ជនរងគ្រោះ​ឈ្មោះ ឈឺ​ន ថា ភេទ​ស្រី អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជា​មួ​​យ​គ្នា​។​

​បើតាម​សម្តី​ស្ត្រី​ឈ្មោះ ឈឺ​ន ថា បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ ជនសង្ស័យ​បានមក​ជំពាក់​ស្រា​បៀ​របស់គាត់​យកទៅ​ផឹក​ជុំ​មិត្តភក្តិ តែ​គាត់​មិន​ឲ្យ​ដោយសារតែ​មិនទាន់​សងលុយ​ថ្លៃ​ជំពាក់​ស្រា​លើក​មុន​នៅឡើយ​។​

ស្ត្រី​ដដែល​បន្តថា ទាល់តែ​សងលុយ​ជំពាក់​លើក​មុន​សិន​បាន​គាត់​ឲ្យ​។​ដោយនិយាយ​មិនទាន់​ចប់​ស្រួលបួល​ផង ស្រាប់តែ​ជនសង្ស័យ​វាយ​គាត់​មួយ​ដៃ​ពេញទំហឹង​ចំ​ផ្ទៃមុខ​ក្រោម​ភ្នែក​ខាងស្ដាំ បណ្ដាល​ឲ្យ​រងរបួស និង​បាន​យក​កាំបិត​បុ័ងតោ​ដេញ​កាប់​គាត់​ទៀតផង​។​បន្ទាប់មក​គាត់​ក៏បាន​ស្រែក​ឲ្យ​គេឯង​ជួយ​និង​បាន​ទៅ​ពាក្យបណ្តឹង​នៅ​ប៉ុស្តិនគរបាល​ឲ្យ​ជួយ​អត្ត​រាគ​មន៍​។​

​ចំពោះ​ជនសង្ស័យ​ខាងលើ​ក្រោយពី​ធ្វើ​សកម្មភាព​ដេញ​កាប់​ជនរងគ្រោះ​រួចមក ក៍​ព្យាយាម​រត់គេចខ្លួន តែ​ត្រូវបាន​ក្រុម​ប្រជា​ការពារ​ក្នុងភូមិ​សហការ​ជាមួយ​នគរបាល​ដេញចាប់បាន ប្រគល់ជូន​នគរបាល និង​នាំ​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​។ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​វាយ នឹង​យក​កាំបិត​ប័​ុ​ង​តោ​ដេញ​កាប់​ជនរងគ្រោះ​ប្រាកដ​មែន ព្រោះ​ខឹង​ជនរងគ្រោះ​មិនអោយ​ជំពាក់​ស្រា​ផឹក​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នគរបាល​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​៕​B/

#