ខឹង​សង្សា​មិន​ឲ្យ​ផឹកស្រា​ទាញ​ចបកាប់​វាយ​បណ្តាល​ឲ្យ​បែកក្បាល​រងរបួស​ធ្ងន់​នៅ​ស្រុក​សំរោង​ទង​

1063
ចែករម្លែក

​ដោ​​យ : ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ ​៖ ​បុរស​ម្នាក់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន ​ខណៈ​ដែរ​ខឹង​សង្សារ​ហាម​មិន​ឲ្យ​ផឹកស្រា​ទាញ​ចបកាប់​វាយ​ចំក្បាល​រងរបួស​ធ្ងន់​។ ​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​រសៀល​ថ្ងៃទី​៣០ ​ខែកញ្ញា ​ឆ្នាំ​២០១៨​ ដែល​ស្ថិត​ក្នុងភូមិ​អង្គ​ទន្លាប់ ​ឃុំ​សំ​រោងទង ​ស្រុក​សំ​រោងទង ​ខេត្តកំពង់ស្ពឺ​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ ម៉ូ​វ ឈុនលឹម ហៅ ជ្រឹង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​អង្គ​ទន្លាប់ ឃុំ​សំ​រោងទង​បាន​ទាញ​ចបកាប់​វាយ​ទៅ​លើ​ឈ្មោះ គឹម ស្រី​ណេ​ត ភេទ​ស្រី អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយគ្នា​ចំក្បាល​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​ប្រភព​ដដែល​បន្តថា ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ខាងលើ​ត្រូវបាន ក្រុមគ្រួសារ​យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ឯកជន ភូមិ​ទន្លេ​ក​ន្ទិ​ល​។ ​ចំណែក​ជនសង្ស័យ​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​បាន​ភ្លាមៗ ​រួច​នាំមក​សាកសួរ​នៅ​ប៉ុស្ត៍នគរបាល​សំរោង​ទង​ ក្រោយពី​ធ្វើការ​សាកសួរ ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​យកចបកាប់ វាយ​ទៅលើ​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន​ដោយសារ​ខឹង​នាង​មិន​ឲ្យ​ខ្លួន​ផឹកស្រា​។

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង ​ត្រូវបាន​នគរបាល​កំពុង​កសាង​សំណុំរឿង​ចាត់កា​តាម​និតិ​វិធី​៕​B