ខឹង​ស្រែក​រំខាន​រារាំង​មិន​ឲ្យ​វាយ​ជនជាតិ​ចិន ក្មេង​ទំនើង​កាប់​អ្នករត់ម៉ូតូឌុប​ម្នាក់​ឲ្យ​របួសធ្ងន់​

592
ចែករម្លែក
  • 457
    Shares

ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​: ខឹង​ស្រែក​រំខាន​រារាំង​មិន​ឲ្យ​វាយ​ជន​ជាត​ចិន ក្មេង​ទំនើង​វ​កាប់​ឲ្យ​របួសធ្ងន់​ជនជាតិខ្មែរ​ម្នាក់​ជា​អ្នករត់ម៉ូតូឌុប​។ ប៉ូលិស​បាន​ចាប់ខ្លួន​និង​បញ្ជូនទៅ​ឃុំ​ក្មេង​ទំនើង​៣​នាក់​លើ​៤​នាក់ ករណី​នោះ កាលពី​យប់​ម៉ោង​១០​និង​១០​នាទី ថ្ងៃទី ២៦​ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងមក នៅ​ចំនុច​ផ្លូវ​ដើម​ពុទ្រា ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​ឲ្យ​ដឹងថា កម្លាំង​ជំនាញ​បាន​ស៊ើបអង្កេត​ស្រាវជ្រាវ និង​ឈានដល់​ការបង្ក្រាប ចាប់​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។ ពោលគឺ បន្ទាប់ពី​ពួកគេ​រត់គេចខ្លួន​បាន​មួយ​យប់​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា វេលាយប់​ម៉ោង​១០​និង​១០​នាទី ថ្ងៃទី ២៦​ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំនុច​ផ្លូវ​ដើម​ពុទ្រា ភូមិ​ក្បាលស្ពាន​១ មាន​ករណី​អំពើហិង្សា​មួយ​កើតឡើង បង្កដោយ​ក្រុម​ក្មេង​ទំនើង​ចំនួន​៣​នាក់ បានធ្វើ​សកម្មភាព​ប្រើប្រាស់​កាំបិត​និង​ដាវ​សា​មួ​រ៉ៃ​កាប់​ទៅលើ​ឈ្មោះ គឹម ស្រេង អាយុ​៤៣​ឆ្នាំ​ភេទ​ប្រុស អ្នករត់​ម៉​តូ​ឌុប​រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ បណ្តាលអោយ​រងរបួស​ជើង​ខាងឆ្វេង​ធ្ងន់​។​

​យោង​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត បន្ទាយមានជ័យ កម្លាំង​នគរបាល​ជំនាញ​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ស្រាវជ្រាវ​បន្ត រហូត​ឈានដល់​ការចាប់​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់​ដំបូង​មាន ១-​ឈ្មោះ ធី ប៉េង​លាង ភេទ ប្រុស អាយុ​១៨​ឆ្នាំ​មុខរបរ​បិត​ស្កុ​ត​ម៉ូតូ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជា​អ្នកបើក​ម៉ូតូ​។ ២-​ឈ្មោះ​វ៉ាន់ ពិសាល ហៅ​សា ភេទ​ប្រុស​អាយុ ១៨ ឆ្នាំ​មុខរបរ​លក់​ទឹកកក មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (​ជនដៃដល់​មាន​កាន់​កាំបិត​),៣- ឈ្មោះ​នួន ហួរ ភេទ ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​លើ​ក​ត្រី មាន​ទីលំនៅ​ភូមិ​មិត្តភាព សង្កាត់ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជា​បក្ខពួក​។ ចំណែក​បក្ខ​ពួកគេ​ម្នាក់ទៀត ឈ្មោះ ហៀ​ង ហៅ​បៀង​ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ​មុខរបរ​កម្មករ មាន​ទីលំនៅ​ខេត្តបាត់ដំបង​ បាន​រត់គេចខ្លួន​នៅឡើយ​។​

​ក្មេង​ទំនើង​៣​នាក់​បាន​សារភាពថា មូលហេតុ​បានជា​ពួកគេ កាប់​ទៅលើ​ជនរងគ្រោះ ព្រោះ​ខឹង​ជនរងគ្រោះ ដែល​ស្រែក​ពេល​ពួកក្មេង​ទាំងនេះ បម្រុង​ធ្វើ​សកម្មភាព​រក​វាយ​ទៅលើ​ជនជាតិ​ចិន​។​

​មន្ត្រីនគរបាល​បន្តថា សមត្ថកិច្ច​បាននិងកំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ជា​ក្មេង​ទំនើង​ទាំងនោះ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រួច​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕