ខឹង​អតីត​ប្ដី​ទៅសុំ​រួមភេទ ប្រើ​កាំបិត​កាប់​ចិញ្ច្រាំ​ប្រដាប់ភេទ​ប្តី​ខ្ទេច​

1347
ចែករម្លែក
  • 58
    Shares

​តុលាការ​នៃ​ប្រទេស​រុស្ស៊ី បានឱ្យដឹងថា ស្ត្រី​ម្នាក់​បាន​ប្រើ​កាំបិត​ផ្ទះបាយ​កាប់​ចិញ្ច្រាំ​លិង្គ​របស់ អតីត​ប្តី​របស់​នាង​មិន​ញញើត បន្ទាប់ពី​ជនរងគ្រោះ​ទៅផ្ទះ​របស់​នាង​នៅក្នុង​ប្រទេស​នេះហើយ “​ទាមទារ​រួមភេទ​”​។​នេះ​បើ​យោងតាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​២០ ខែមេសា​។

​អ្នកស្រី លី​រ៉ា ផ្លា​ស៊ីណា (Lira Plaksina) អាយុ ៤៧ ឆ្នាំ​មកពី​ភូមិ​វ៉ា​ស៊ី​ល​យេ​វ៉ូ (Vasilyevo) ក្នុង​តំបន់​តា​តា​ស្ថាន (Tatarstan) បាន​អះអាងថា គាត់​បាន​កាត់​ប្រដាប់ភេទ​របស់​ជនរងគ្រោះ បន្ទាប់ពី​ជនរងគ្រោះ​បាន​ទៅផ្ទះ​របស់​នាង​ក្នុងស្ថានភាព​ស្រវឹង​។

​នាង​ប្រាប់​តុលាការ​នៅក្នុង​តំបន់​ដែល​សម្បូរ​ទៅដោយ​ប្រេង​នេះ​ថា ជនរងគ្រោះ​ដែលមាន​វ័យ ៤៤ ឆ្នាំ​បាន​ចាប់បង្ខំ​នាង​រួមភេទ ហើយ​នាង​ធ្វើ​សកម្មភាព​គ្រាន់តែ​ការពារ​ខ្លួន​ប៉ុណ្ណោះ​។​

​ទោះជា​យ៉ាងណា ចៅក្រម​បាន​រកឃើញថា នាង​បាន​កាត់​លិង្គ​របស់​ជនរងគ្រោះ​ខណៈ​ជន រងគ្រោះ​កំពុង​ដេកលក់​លើ​សា​ឡុង ហើយ​បាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​៤ ឆ្នាំ​៕ ប្រែ​សម្រួល​: ខុម​

#