ខឹង​ឪពុកម្តាយ​ស្តីបន្ទោស រឿង​ល្បែង​ហ្គេម​បាញ់​ត្រី ចងក សម្លាប់ខ្លួន នៅ​ក្រុងព្រះសីហនុ

503
ចែករម្លែក

ដោ​យ:វ​ណ្ណៈ/ព្រះសីហនុ​ ៖ យុវជន​ម្នាក់​សម្រេចចិត្ត ចង ក សម្លាប់ខ្លួន ដោយ​ខឹង​ឪពុកម្តាយ​ស្តីបន្ទោស រឿង​លេងល្បែង ហ្គេម​បាញ់​ត្រី មិន​ជួយ​ធ្វើការ​រកស៊ី នៅផ្ទះ​។​

​ករណីនេះ​កើតឡើង​វេលា​ម៉ោង ០៧:០០​នាទី​ព្រឹក ថ្ងៃទី​២៦-១២-២០១៨ នៅ​ក្រុម​១១ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ​-​ខេត្ត​ព្រះសីហនុ (​ក្រោយ​អតីត​ភោ​ជនី​ដ្ឋា​ន​តោ​២) ។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា​សាកសព​ឈ្មោះ ណុប វណ្ណៈ​ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ជាមួយ​ឪពុកម្តាយ អាស័យដ្ឋាន​ខាងលើ ។​

​ក្រោយ​លោកគ្រូ​ពេទ្យ​ជំនាញ និង​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ ពិនិត្យ​សាកសព បាន​ឲ្យ​ដឹងថា សាកសព​ស្លាប់​ដោយសារ​ចង ក (​អត្តឃាត​) ពិតប្រាកដ​មែន ។​

​មូលហេតុ ខឹង​គ្រួសារ ស្តីបន្ទោស​រឿង​អត់​ជួយ​ធ្វើ​ការងារ​ផ្ទះ និង​រក​ស៊ី គិតតែ​ដើ​លេង​បាញ់​ត្រី​(​លេង​ហ្គា​ម​បាញ់​ត្រី​) ។​សមត្ថកិច្ច​បាន​ធើ្វ​ការប្រគល់​សាកសព​ទៅឲ្យ​ក្រុម​គ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍ ៕​B/