ខឹង​ឪពុក​របស់ខ្លួន​មិន​រកប្រពន្ធ​ឲ្យ ដុត​ផ្ទះ​ចោល​នៅ​ស្រុក​រំដួល

197
ចែករម្លែក

ដោយ:វ៉ៃកូ/​ស្វាយរៀង ​៖ ​ភ្លើង​ឆេះ​ផ្ទះ​ដែល​បង្កឡើង​ដោយ​កូនបង្កើត​ខឹង​នឹង​ឪពុក​របស់ខ្លួន​មិន​ព្រម​រកប្រពន្ធ​ឲ្យ ​ក៏​ដុត​ផ្ទះ​ចោល​ឆេះ​​សល់​តែ​ផេះ​។ ​ករណី​កូនបង្កើត​ដុត​ផ្ទះ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​:​៥០​នាទី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​ នៅ​ចំណុច​ភូមិព្រៃ​ស្រគុំ ឃុំពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​យោងតាមស​ត្ថ​កិច្ច​បានឲ្យដឹងថា​ ​ករណី​ភ្លើង​ឆេះ​ផ្ទះ​ខាងលើនេះ ​គឺ​បង្កឡើង​ដោយ​ឈ្មោះ ពិន ពិ​ទូ ភេទ​ប្រុស អាយុ២៩​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ឈ្មោះ ពិន បូ​រិ​ន ភេទ​ប្រុស អាយុ៥៩​ឆ្នាំ​ ដែល​ត្រូវជា​ម្ចាស់ផ្ទះ​រងគ្រោះ​ខាងលើ​។​

​ប្រភព​ខាង​បាន​បន្តទៀតថា​ មូល​ហេតុដែល​ធ្វើឲ្យ​យុវជន​ខាងលើ​ដុត​ផ្ទះ​ខ្លួនឯង​ចោល​នោះ ​ក៏​ព្រោះតែ​ខឹង​នឹង​ឪពុក​របស់ខ្លួន​មិន​រកប្រពន្ធ​ឲ្យ​។ ​ហើយ​ផ្ទះ​ដែល​ឆេះ​ត្រូវ​កូនបង្កើត​ដុត​នោះ​សង់​អំពី​ឈើ ប្រក់​ក្បឿង​មាន​ទំហំ​៨ X ៩ម៉ែត្រ​(​ខូចខាត​ទាំងស្រុង​) សម្ភារផ្សេងទៀតពុំមាន​ខូចខាត​អ្វី​ទេ​៕B/Ha