ខុទ្ទកាល័យ​សម្តេច​ស ខេង បដិសេធថា​គ្មាន​ជំនួប រវាង​សម្តេច​ស ខេង និង​លោក​សម រង្ស៊ី ឡើយ​ ​

416

(​ភ្នំពេញ​) ៖​ខុទ្ទកាល័យ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​បាន​​ចុះផ្សាយ​ដោយ​គេហទំព័រ​អង្រុត ពាក់ព័ន្ធ​នឹង​ជំនួប រវាង​សម្តេច​ក្រឡាហោម ស ខេង ជាមួយនិង​លោក​សម រង្ស៊ី នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។​
​ ​
​យោងតាម​លិខិត​បដិសេធ របស់​ខុទ្ទកាល័យ​សម្តេច ស ខេង នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​៥ កក្កដា គេហទំព័រ​អង្រុត បាន​ចុះផ្សាយ​ថា “​សម្តេច ស ខេង ទៅ​អេ​ស្ប៉ា​ញ អ្នកវិភាគ​ថា អាច​ជួប សម រង្ស៊ី​” ហើយ​ខ្លឹមសារ​នេះ​ត្រូវបាន​ហ្វេ​ស​ប៊ុ​ក​​ផេ​ក ដូចជា ពិភព​ព័ត៌មាន , TV CNRP , Veayo យកទៅ​ផ្សាយ​បន្ត ធ្វើ​ឲ្យ​អ្នកអាន​មួយចំនួន​មានការ​ភ័ន្តច្រឡំ​។​
​ ​
​សេចក្តី​បដិសេធ​បន្តថា “​ខុទ្ទកាល័យ​សម្តេច​ក្រឡា​ហោម ស ខេង សូម​ធ្វើការ​បដិសេធ​ដាច់អហង្ការ ចំពោះ​ព័ត៌មាន​ភូតកុហក​នេះ នឹង​ថ្កោលទោស​បុគ្គល ដែល​បានធ្វើ​ការវិភាគ ចុះផ្សាយ​ព័ត៌មាន​ខាងលើ ព្រមទាំង​ចាត់ទុកថា នោះ​គឺជា​ការ​មួលបង្កាច់​ការ​ពិត ក្នុងន័យ​បំភ័ន្ត​សាធារណមតិ ញុះញង់​បំបែកបំបាក់​សាមគ្គី​ជាតិ មាន​ចេតនា​ទុច្ចរិត ដើម្បី​បម្រើ​ម​ហិ​ច្ច​តា​នយោបាយ និង​បក្ខ​ពួកខ្លួន​”៕ ​ដោយ ៖វិបុល