ខុន​ដូ​ប្រណីត​កម្ពស់​៣៦​ជាន់​ជាមួយ​ទុនវិនិយោគ​៣០​លាន​ដុល្លារ គ្រោង​នឹង​បញ្ចប់​ការសាងសង់​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំនេះ​

1244
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​អគារ​ខុន​ដូ​ដ៏​ប្រណិត​កម្ពស់​៣៦​ជាន់​ដែល​បាន​បោះទុន​វិនិយោគ​ប្រមាណ​៣០​លាន​ដុល្លារ​អាមេរិក​ដែល​ស្ថិតនៅ​ទល់​ផ្សារ​ទំនើប​អ៊ី​អន​ទី​១​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​នោះ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៨​នេះហើយ​។​

​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ស្តីពី​ការបញ្ចប់​ការសាងសង់​គ្រោង​អគារ​The PENHOUSE Residence កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៨​នៅ​ទីស្នាក់ការ​លក់​របស់ខ្លួន​ឧកញ៉ា លី ហុង ម្ចាស់​គម្រោង The Penthouse Residence បាន​មានប្រសាសន៍ថា គម្រោង​ខុន​ដូ​ស្នាក់ នៅ​លំដាប់​ផ្កាយ​ប្រាំ កម្ពស់​​៣៦​ជាន់ នេះ​បានចាប់​ផ្តើម​សាងសង់​កាលពីដើម ឆ្នាំ​២០១៦ ហើយ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៨​ខាងមុខនេះ​។​

​ដោយមាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវ​សុធារស ទល់មុខ​នឹង​អ៊ី​អន​ម៉​ល​ទី​១​ខុន​ដូ​នេះ ត្រូវបាន​សាងសង់​នៅលើ​ទំហំ​ផ្ទៃដី ២០០០​ម៉ែត្រការ៉េ និង​ចែកចេញជា​ប្រាំ​ប្រភេទ និង​មាន​បន្ទប់​រហូតដល់​៤៥៨​យូ​នី​ត ដោយមាន​តម្លៃ​ន​ចាប់ពី​១០​ម៉ឺន​ដុល្លារ រហូតដល់​ជាង​១​លាន​ដុល្លារ​អាមេរិក​។​​ឧកញ៉ា​បាន​បន្តថា​រហូតមក​ពេលនេះ​គម្រោង​The Penthouse ទទួលបាន​ការបញ្ជាទិញ​ពីអតិថិជន​ប្រមាណ​៧០​ភាគរយ​ហើយ ក្នុងនោះ​អតិថិជន​ជា​ជន​ជាតិខ្មែរ​និង​បរទេស​។​

​ ​លោក តាំង គីម​ថេ​ង អ្នក​អភិវឌ្ឍន៍​គម្រោង The Penthouse Residence បាន​មាន ប្រសា សន៍​នៅក្នុង​ស​ន្និសិទ​កាសែត​នោះ​ថា​ការដែល​ដែល​អតិថិជន​ទាំង​ខ្មែរ​និង​បរទេស​បញ្ជា​ទិញ​ខុន​ដូ​នេះ​ច្រើន​ដោយសារតែ​ខុន​ដូ​ដ៏​ប្រណិត​នេះ​មាន​ទីតាំង​ល្អ​ស្ថិតនៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ​ពិសេស​នៅ​ទល់មុខ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល រួមទាំង​មានការ​រចនា​ស្រស់ស្អាត មាន​អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ សូ​ណា ស្កា​យ​បារ និង​ភោ​ជនី​ដ្ឋា​ន​វិល​ព្រមទាំង​តម្លៃ​សមរម្យ ដែល​អាច​ឲ្យ​អតិថិជន​ទូទៅ​អាច​ទទួលយកបាន​។​

​ឧកញ៉ា​បាន​គូសបញ្ជាក់ថា បើទោះបីជា​បច្ចុប្បន្ន​កម្ពុ​ជាមាន​អគារ​ខុន​ដូ​មានការ​រីក​លួត​លាស់​ច្រើន​យ៉ាងណាក្តី​ក៏​លោក​ឧ​ញ៉ា​នៅតែមាន​ជំនឿ​ជាក់​ថា​គម្រោង​របស់លោក​នឹង​ទទួលបាន​ភាពជោគជ័យ ដែរ​ដោយសារតែ​អតិថិជន​មាន​ទំនុកចិត្ត​មកលើ​គម្រោង​របស់​យើង​។​

​យ៉ាងណាក៏ដោយ​​ឧកញ៉ា​បាន​ឲ្យ​ដឹង​ទៀតថា​លោក​កំពុងតែ​ស្វែងរក​ទីតាំង​នៅតាម​តំបន់​ដែលមាន​សក្តានុពល​នៅក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​សាងសង់​គម្រោង​អាគារ​ខុន​ដូ​ទី​២​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​ទៅតាម​តំរូវការ​របស់​អតិថិជន​ដោយសារតែ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​និយម​ចូលចិត្ត​រស់នៅ​លំនៅដ្ឋាន​តាមបែប​ទំនើប​និង​ស៊ី​វិ​ល័យ​ដូច​បណ្តា​ប្រទេស​ជឿនលឿន​ដែរ​។

​ ​គួរកត់សម្គាល់​ថា​ខុន​ដូ​នេះ មាន​លក្ខណៈពិសេស​ត្រង់​មាន​អាង​ហែល​ទឹក និង​ភោជនីយដ្ឋាន​វិល​នៅ ដំបូល​ជាន់​ទី​៣៦ ដែល​អាចឱ្យ​អតិថិជន​គយគន់​ទេសភាព​ទីក្រុង​ទាំងមូល​នៅ​ជុំវិញ​ដោយ​មិនបាច់​ងាកខ្លួន ប្លែក​ជាងគេ​ទៀត​នោះ​អគារ​ខុន​ដូ​ទាំងមូល​ពាស​ទៅដោយ​កញ្ចក់ទំនើប​គួរឱ្យ​ទាក់ទាញ​៕មន