ខុន​ដូ រ៉ូយ៉ាល់ ផ្លា​ទី​នឹម របស់​អ្នកឧកញ៉ា គិត ម៉េង នៅ​ទួលគោក ប្រកាស​ចាប់ផ្ដើម​បើក​លក់​

428
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ​ហ្វ ខម​ផេ​នី របស់​អ្នកឧកញ៉ា គិត ម៉េង និង​ក្រុមហ៊ុន ហុង​ហួត គ្រុប លីមីត​ធី​ត នា​ល្ងាច​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ បានចាប់ផ្តើម​បើក​លក់ គម្រោង​ខុន​ដូ រ៉ូយ៉ាល់ ផ្លា​ទី​នឹម ដែលជា​អាគារ​ចម្រុះ មាន​លំនៅដ្ឋាន និង​ផ្ទះ​សម្រាប់​ប្រកប​អាជីវកម្ម នៅក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

ខុន​ដូ រ៉ូយ៉ាល់ ផ្លា​ទី​នឹម របស់​អ្នកឧកញ៉ា គិត ម៉េង នៅ​ទួលគោក ប្រកាស​ចាប់ផ្ដើម​បើក​លក់ ​(​រូបៈ​សុផល​)

​ក្នុង​ពិធី​ដ៏​អធិកអធម​នោះ គេ​សង្កេតឃើញ​មាន​វត្តមាន ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា វិនិយោគិន អ្នក​ធុរកិច្ច និង​ពាណិជ្ជករ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​។​

​លោក រ៉ា​យ​អ៊ឹ​ន អុង ជែ​មីង​( Ryan Ong Jia Ming) តំណាង​ក្រុមហ៊ុន Royal Hong Lai Huat One Company Limited បាន​ឲ្យ​ដឹងថា​៖​គម្រោង​នេះ មាន​លំនៅដ្ឋាន​ចំនួន​៨៥១​បន្ទប់ និង​៥០​ផ្ទះ​អាជីវកម្ម ដែល​ផ្តល់ជូន​នូវ​ឱកាស​សម្រាប់​អាជីវកម្ម និង​លំនៅដ្ឋាន នៅក្នុង​តំបន់​។ លំនៅដ្ឋាន​ប្រហែល​៧០​ភាគរយ មាន​ខ្នាតតូច​ល្មម​សម្រាប់​គ្រួសារ​ថ្មោងថ្មី​។

ជាមួយនឹង​ក្រុមហ៊ុន​ស្ថាបត្យកម្ម​មកពី​ប្រទេស​សិង្ហ​បុរី Swan & Maclaren ខុន​ដូ​ដ៏​ប្រណីត​នេះ​បាន​រចនា​នូវ​រូបរាង​អាគារ ដែល​អាច​ឲ្យ​ម្ចាស់​លំនៅដ្ឋាន​ទាំងអស់ មើល​ទេសភាព​ទាំង​៨​ទិស​។ ការអភិវឌ្ឍ​នេះ ត្រូវបាន​កំណត់​ជា​អគារ​លេចធ្លោ​ដ៏​សំខាន់ ក្នុង​ខណ្ឌទួលគោក​។​

​លោក Ryan Ong Jia Ming បាន​លើកឡើងថា ការអភិវឌ្ឍ​នេះ មាន​គោលបំណង​ជួយ​ជំរុញ​លទ្ធភាព ទិញ​លំនៅដ្ឋាន​ក្នុងតម្លៃ​សមរម្យ ដើម្បី​កសាង​ក្តី​សុ​បិ​ន្ត និង​តម្រូវការ​របស់​អតិថិជន​ទាំងអស់ និង​បង្កើត​ឱកាស​ការងារ​ក៏ដូចជា​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត សម្រាប់​ទីក្រុង​កំពុង​រីកចំរើន​មួយ​នេះ​។​

​លោក​បាន​បន្តថា រ៉ូយ៉ាល់ ផ្លា​ទី​នឹម បានដាក់​បញ្ចូល​នូវ​ការ​រចនាបទ​ខ្នាត​ធំៗ​ជាច្រើន ដែលមាន​ចាប់ពី​២ ទៅ​៣​បន្ទប់​គេង និង​បន្ទប់​ប្រណីត​៣ និង​៤​បន្ទប់​គេង ដែលមាន​លក្ខណៈពិសេស​របស់ខ្លួន ដើម្បី​បំពេញតម្រូវការ របស់លោក​អ្នក​។ ក្នុងនោះ ក៏​មានការ​ផ្តល់នូវ​ចំណតរថយន្ត​២​ជាន់ និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​៣​ជាន់ថ្នាក់ ដែលមាន​សន្តិសុខ​២៤​ម៉ោង ដើម្បី​ធានា​សុវត្ថិភាព ដល់​អ្នកទេសចរ និង​អ្នកស្នាក់នៅ​ផងដែរ​។​

​គម្រោង​នេះ នឹង​ផ្តល់ជូន​លោក​អ្នកជា​លើកដំបូង​នៃ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នៃ​ជាន់​ទាំងមូល ដែលមាន​ក្លឹប​ហាត់ប្រាណ​ផ្ដាច់មុខ​លក្ខណៈពិសេស​ដូចជា​អាង​ហែល​ទឹក កន្លែង​បោះ​បាល់ ភោជនីយដ្ឋាន ស្ទី​ម​និង​សូ​ណា សួនច្បារ កន្លែង​ក្មេង​លេង និង​កន្លែង​ហាត់ប្រាណ​ដទៃទៀត​។

​ក្នុង​គម្រោង​នេះ ក៏មាន​ហាង​លក់ទំនិញ ដែល​ស្ថិត​លើផ្លូវ​ក្នុង​បុរី ដែលមាន​ភាព​ទាក់ទាញ​ដល់​អាជីវករ និង​ជា​កន្លែង​ដែល​ផ្តល់​សេវា បទពិសោធន៍​ធ្វើ​ពាណិជ្ជកម្ម​លើ​យីហោ​អន្តរជាតិ​ល្បីៗ ក៏ដូចជា​បំពាក់​នូវ​ទំនិញ​ថ្មី​ចម្រុះ ជាច្រើន​ប្រភេទ​រួមមាន​៖ ភោជនីយដ្ឋាន សំលៀកបំពាក់ ជាដើម -​ល​-​។​

​រ៉ូយ៉ាល់ ផ្លា​ទី​នឹម​ក៏មាន​ផ្តល់នូវ​ចំណតរថយន្ត ២ ជាន់ និង​មាន​ប្រព័ន្ធ​សុវត្ថិភាព ៣ ជាន់ថ្នាក់ ដែលមាន​សន្តិសុខ ២៤ ម៉ោង​ដើម្បី​ធានា​សុវត្ថិភាព​ដល់ អ្នកទេសចរ​និង​អ្នកស្នាក់នៅ​។​

​គួររម្លឹកថាៈ​ខុន​ដូ រ៉ូយ៉ាល់ ផ្លា​ទី​នឹម ជា​គម្រោង​សហការ​រវាង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ​ហ្វ ខម​ផេ​នី របស់​អ្នកឧកញ៉ា គិត ម៉េង និង​ក្រុមហ៊ុន ហុង​ហួត គ្រុប លីមីត​ធី​ត​។​ខុន​ដូ​នេះ​បានចាប់ផ្តើម​សាងសង់​កាលពី​ខែឧសភា ឆ្នាំ​២០១៩ លើ​ផ្ទៃដី​ជាង​១​ម៉ឺន​ម៉ែត្រការ៉េ​ហើយ​គ្រោង​នឹង​សាងសង់​រួច​នៅ​ឆ្នាំ​២០២២៕ ល​

#