ខួប​អនុស្សាវរីយ៍​បុណ្យ​ឯករាជ្យ​ជាតិ​នង​ខួបកំណើត​កងយោធពល​ខេ​មរះ​ភូមិន្ទ​៩​វិច្ឆិកា​ឆ្នាំ​១៩៥៣​និង​៩​វិច្ឆិកា​ឆ្នាំ​២០១៨​នៅ​វិមានឯករាជ្យ​ខេត្តកំពង់ស្ពឺ​លើក​ទី​៦៥

765
ចែករម្លែក
  • 8
    Shares

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ​៖ ​នា​ព្រឹក​ថ្ងៃទី​៨ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៨ ​នៅ​ខេត្តកំពង់ស្ពឺ​ប្រារ​ព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​បុណ្យ​ឯករាជ្យ​ជាតិ ​និង​ខួបកំណើត​កងយោធពល​ខេ​មរះ​ភូមិន្ទ​៩ ​វិច្ឆិកា ​ឆ្នាំ​១៩៥៣ ​និង​៩​វិច្ឆិកា ​ឆ្នាំ​២០១៨ ​នៅ​វិមានឯករាជ្យ​ខេត្តកំពង់ស្ពឺ​ ដែលមាន​ការចូលរួម​មន្ត្រីរាជការ​ជុំវិញ ​ខេត្ត​ប្រមាណ​ជាង​៧០០០​នាក់​។​

​ក្នុង​កម្មវិធី​នេះ​ដែល​ដឹកនាំ​ដោយ​លោក ​វ៉ី ​សំណាង​ អភិបាលខេត្ត​កំពង់ស្ពឺ​ព្រមទាំង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​បាននាំគ្នា​យក​កម្រងផ្កា​គោរព​វិញ្ញាណ​ក្ខ​ន្ធ​យុវជន​យុវនារី​ ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ពលី​ជីវិត​ក្នុងការ​ទាប​ទារ​ឯករាជ្យ​ជូន​ជាតិ​ពេញបរិបូរណ៍​ជូន​ប្រជាជន​កម្ពុជា​រួច​ផុតពី​រណា​និគម​ន៍​បារាំង​។​

​លោក ​វ៉ី ​សំណាង ​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​និយាយថា​ ខួប​អនុស្សាវរីយ៍​បុណ្យ​ឯករាជ្យ​ជាតិ ​និង​ខួបកំណើត​កងយោធពល​ខេ​មរភូមិន្ទ​ថ្ងៃ​៩ ​វិច្ឆិកា ​ឆ្នាំ​២០១៨ ​ខួប​លើក​ទី​៦៥​នេះ​ក្នុង​គោលបំណង​ចង់​ឲ្យ​យុវជន​យុវនារី​ជំនាន់​ក្រោយ​ដឹង​ពីរ​គុណ​ស​ម្ប​តិ្ត ​ដែល​ពួកលោក​បាន​បូរ​ជា​សាច់​ស្រស​ឈាម​ស្រស់​ពលី​ជីវិត ​ក្នុងការ​ទាម​ទារ​ឯករាជ្យ​ជូន​ជាតិ​ពេញបរិបូរណ៍​ ជូន​ប្រជាជន​កម្ពុជា​រួច​ផុតពី​រណា​និគម​ន៍​បារាំង​។​

​ទើប​ធ្វើ​ឲ្យ​ប្រទេស់​មាន​ការី​ចម្រើន​គ្រប់​វិស័យ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ​សម្តេច​តេ​ជោ​ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​កំពុង​យកចិត្តទុកដាក់​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​លើកស្ទួយ​ស្ទើ​គ្រប់​វិស័យ ​និង​អភិ​វ​ឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រី​កចម្រើន​គ្មាន​ឈប់​៕B/