ខួប​២៥​ឆ្នាំ​របស់​អង្គការ​មែក​នៃ​វិស័យ​សកម្មភាព​មីន​ក្នុងប្រទេស​កម្ពុជា​

1620
ចែករម្លែក

​ដោយ : ប៊ុន​ណាត / បាត់ដំបង ៖ នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ មាន​ប្រារព្ធ​ពិធី​អបអរ​ខួប​២៥​ឆ្នាំ​របស់​អង្គការ​មែក​នៃ​វិស័យ​សកម្មភាព​មីន ក្នុងប្រទេស​កម្ពុជា ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី​លី ធុជ ទទួល​បេសកកម្ម​និង​ជា​អនុប្រធាន​ទី​១​អាជ្ញា ធរ​មីន​កម្ពុជា លោក​ហឿន សុគន្ធ អភិបាលរង​ខេត្ត​និង​លោក គ្រេ​ក ក្រៅ​ដឺ នាយក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត​និង​ខាងត្បូងរ​វ​ស់​អង្គការ​មែក​។​

​លោក គ្រេ​ក ក្រៅ​ដឺ នាយក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត​និង​ខាងត្បូងរ​វ​ស់​អង្គការ​មែក​មាន​​ប្រសាសន៍ ថា​អង្គការ​មែក​(MAG)​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ហើយ​ត្រូវបាន​បង្កើតឡើង​ដោយ​បុរស​ម្នាក់​ឈ្មោះ​Rae McGrath ជា​អ្នក​បានឃើញ​ពី​ផលប៉ះពាល់​ដ៍​ធ្ងន់ធ្ងរ នៃ​គ្រាប់មីន ក្នុងអំឡុង​ពេលដែល​គាត់​ធ្វើការ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នា​ឆ្នាំ​១៩៨៩​។ ភ្លាមៗ​នោះ​ផងដែរ​លោក​Rae​បាន​រកឃើញថា ខណៈពេលដែល​មីន​ចាំបាច់​ត្រូវ តែ​បោសសម្អាត​នោះ វា​មានរឿង​បី​ដែល​សំខាន់ ថា​តើ​ការងារ​ដ៏​លំបាក​នេះ​ត្រូ​ប​តែ​សម្រេច​អ្វី មួយ​ឲ្យ​បាន​យ៉ាងពិត​ប្រាកដ​។ ទី​១.​គាត់​យល់ថា​សហគមន៍​ដែល​កំពុង​រស់នៅ​ជាមួយ​មីន ត្រូវតែ​ជា​ចំណុច​ស្នូល​សំខាន់​នៃ​ដំណើរការ​បោសសម្អាត​។ ដោយហេតុថា ធនធាន​មានកំណត់​ការស្វែងយល់​ពី​ឥទ្ធិពល​គ្រាប់មីន ដែលមាន​ផលប៉ះពាល់​ដល់​មនុស្ស​និង​គ្រាប់មីន ដែល​ចាំបាច់​បំផុត​ត្រូវ​បោសសម្អាត​មុន​គឺជា​គោលការណ៍​ស្នូល​ពីរ​នៃ​វិធីសាស្ត្រ​របស់​មែក​នៅពេល​នេះហើយ​គោលការណ៍​ស្នូល​ទាំ​ពីរ​នោះ​នៅតែ​បន្ត​​រហូតដល់​សព្វថ្ងៃ​។ ទី​២.​លោក​Rae​បាន​ផ្តោតលើ​តម្រូវការ​សម្រាប់​ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​បុគ្គលិក​មកពី​ប្រទេស និង​សហគមន៍​ដែល​រង​ផលប៉ះពាល់ ។

​លោក​យល់ថា​ជំនាញ ចំណេះដឹង​និង​ការប្តេជ្ញាចិត្ត​របស់រប​ស់​ប្រជាជន​ក្នុង​សហគមន៍ គឺមាន​អត្ថប្រយោជន៍​បំផុត​សម្រាប់​កម្មវិធី​បោសសម្អាត​មីន​ដ៍​ជោគជ័យ​។​

​លោក​សន វេ​ធឺ​រៀល ប្រធាន​ប្រតិបត្តិការ​ប្រចាំខេត្ត​បាត់ដំបង​បាន​បញ្ជាក់ថា សមិទ្ធិផល​របស់​អង្គការ​មែក​នៅ​ភាគ​ពាយ័ព្យ​គឺ​យើង​ផ្ទៃដី ដែលមាន​គ្រាប់មីន បាន​ចំនួន​៤៧,១២៥ ,៦០៩​មែត្រ​ការ៉េ​និង​បានក​ម្ចេ​ច​គ្រាប់មីន​គ្រប់​ប្រភេទ​ចំនួន​៤៩,៨៧៨​គ្រាប់​ក្នុងនោះ​មាន​មីន ប្រឆាំង​មនុស្ស​៣៥,០៤២​គ្រាប់មីន​ប្រឆាំង​រថក្រោះ​ចំនួន​៣៦១​គ្រាប់​និង​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​១៤,៤៧៥​គ្រាប់​។ ចំណែក​អ្នកទទួលផល​ផ្ទាល់​ច្រើនជាង​២១៧,000​នាក់ មកពី​គ្រួសារ​ចំនួន​៤៨,៥៥៦​គ្រួសារ។

លោក​ទេសរដ្ឋមន្ត្រី លី ធុជ ទទួល​បេសកកម្ម​និង​ជា​អនុប្រធាន​ទី​១​អាជ្ញា​​ធរ​មីន​កម្ពុជា​មានប្រសាសន៍​ថា កន្លងមក​យើង​ធ្លាប់​គ្នា​លើ​ទីវាល​បែកញើស​ទាំងអស់គ្នា ហើយ​ពេលនេះ​ជួបគ្នា​នៅ​បន្ទប់​ម៉ាស៊ីនត្រជាក់ ។ ការជួបគ្នា​នេះ​មិនមែន​ចៃដន្យ​ទេ គឺជា​ប្រវត្តិសាស្ត្រ​របស់​ប្រ​ទេ​កម្ពុជា​ដែល​ឲ្យ​យើង​មកជួប​ក្នុង​កាលៈទេសៈ ដែល​ជួបប្រទះ​នូវ​ភាពជូរចត់ ការ​ក្រៀមក្រំ បែកបាក់​គ្រួសារ​និង​សង្គ្រាមរ៉ាំរ៉ៃ​ជាង​៣​ទសវត្ស​នេះ ។ វត្តមាន​របស់​មន្ត្រី បុគ្គលិក​អ្នកដោះមីន​ទាំងអស់​នៅទីនេះ គឺ​អ្នក​ដែល​កំពុង​កសាង​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា ។ គ្រប់ផ្នែក​ទាំង​អស់​បាន​នាំមក​នូវ​មោទនភាព​ជាតិ​របស់​យើង​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​គាំពារ​ដល់​សន្តិភាព​និង​ការអភិវឌ្ឍ ។ អ្នក​ទាំ​អស់​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់​របស់​ប្រទេស​កម្ពុជា អ្នក​បាន​ពលី​ច្រើនណាស់ ក្នុង​ការងារ​របស់ខ្លួន​ជាង​២​ទសវត្ស​នេះ អ្នក​បានផ្តល់​ឲ្យ​យើង​ដឹង​ពី​ដែល​ការអត់ធ្មត់​ក្នុង​ការងារ ការខិតខំ​ប្រឹងប្រែង​និង​ពលី​គ្រប់បែបយ៉ាង​ដើម្បី​នាំ​មាតុភូមិ​ឲ្យ​ចម្រើន​រុងរឿង អ្នកជា​គំរូ​ដល់​យើងទាំងអស់គ្នា​។​

ក្នុងនោះដែរ​លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ក្មួយៗ​ទាំងអស់​ដែលជា​វីរបុរស វីរនារី​ដ៍​ឆ្នើម​នៃ​ប្រទេស​កម្ពុជា​និង​អស់លោក ដែលជា​ប្រធាន​អង្គការ​មែក​MAG​និង​ដៃគូ​ប្រតិបត្តិ​ការដោះមីន​ដទៃទៀត​ដែល​បាន​ជួយ​ប្រទេស​កម្ពុជា​ក្នុងការ​រំដោះ​ដី​ដែលមាន​គ្រាប់មីន​បានជា​ច្រើន​លាន​ម៉ែត្រការ៉េ​និង​បាន​កសាង​សមិទ្ធផល​និង​ហេដ្ឋារចនាសម្ព័ន្ធ ជូន​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាងច្រើន​ឥត​គណនា​។​

​ក្នុងឱកាស​នោះដែរ​ក៍មាន​បំពាក់​គ្រឿងឥស្សរយស វិញ្ញាបនបត្រ​និង​ប័ណ្ណសរសើរ​ដល់​មន្ត្រី បុគ្គលិក​អ្នកដោះមីន​និង​អង្គការ​មែក​ប្រចាំ​តំបន់​និង​ប្រច​សំ​ខេត្តបាត់ដំបង​ផងដែរ​។​lB

#