ខួរក្បាល​ត្រូវ​បំផ្លាញ​ដោយ​ល្បែង​អេឡិចត្រូនិក​ដ៏​ពេញនិយម​នេះ​

1214
ចែករម្លែក

​ក្រុម​អ្នកស្រាវជ្រាវ​ថ្មីៗ​នេះ បាន​បង្ហាញថា លេងល្បែង​អេឡិចត្រូនិក​បាញ់កាំភ្លើង អាចធ្វើ​ឲ្យ​ទ្រុឌទ្រោម​ខួរក្បាល​របស់​ក្មេង និង​បង្កើន​ហានិភ័យ​កើត​ជំងឺ​វង្វេង ។​

​ការពិសោធន៍​មួយ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​កាណ​ដា បង្ហាញថា អ្នកចំណាយ​ពេលវេលា​ច្រើន ដើម្បី​លេងល្បែង​ដូចជា Call of Duty មាន​សារជាតិ​ប្រផេះ​តិចជាង​ក្នុង​ខួរក្បាល ។​ក្រុម​អ្នកស្រាវជ្រាវ​ក៏​ព្រមាន​ថា ល្បែង​អេឡិចត្រូនិក ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​លទ្ធភាព​រក្សាទុក​ការចងចាំ និង​ទូន្មាន​វេជ្ជបណ្ឌិត​មិនត្រូវ​ឧទ្ទេសនាម​ល្បែង​អេឡិចត្រូនិក​ដូចជា​មធ្យោបាយ​មួយ ដើម្បី​បង្កើន​មុខងារ​យល់ដឹង​សម្រាប់​មនុស្ស​ចាស់ ។​

​មុននេះ ការស្រាវជ្រាវ​មួយចំនួន​បាន​បង្ហាញថា អ្នកមាន​បរិមាណ​សារជាតិ​សតិ​ច​ក្នុង​តំបន់ hippocampus (​ផ្នែ​ខួរ​ក្បាលមាន ភារកិច្ច​កំណត់​ទិសដៅ និង​ស្តុក​ព័ត៌មាន​ក្នុង​អតីតកាល​) នឹងត្រូវ​ប្រឈមមុខ​នឹង​ហានិភ័យ​កើត​ជំងឺសរសៃប្រសាទ​ខ្ពស់ រួមមាន​ជំងឺ Alzheimer, ធ្លាក់​ទឹកចិត្ត និង​វិកលចរិត​) ។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​ឲ្យ​បុរស ៥១ នាក់ និង​ស្ត្រី ៤៦ នាក់ លេងល្បែង​បាញ់កាំភ្លើង​ល្បីឈ្មោះ​មួយចំនួន​ដូចជា Call of Duty, Killzone និង Borderlands2 ក៏ដូចជា​ល្បែង 3D ដូចជា Super Morio​ប្រមាណ ៩០ នាទី ។​

​ក្នុងអំឡុង​ពេលនេះ ល្បែង​បាញ់កាំភ្លើង​មាន​និ​ន្ន​ការនាំ​ដល់​ជំងឺ​ស្វិត hippocampus ។​ប៉ុន្តែ ចំពោះ​ល្បែង 3D សំណូមពរ​ប្រតិកម្ម​កំណត់​ទិស​លំហ​ច្រើនជាង បែរជា​អាចធ្វើ​ឲ្យ​កើន​សារជាតិ​ប្រផេះ​ក្នុង​ប្រព័ន្ធ​ចងចាំ hippocampus ។​

​ពួកគេ​ស្កេ​ន​ខួរក្បាល​របស់​អ្នក​លេងល្បែង​ជាប្រចាំ និង​ប្រៀបធៀប​ជាមួយ​អ្នក​មិន​លេង​លទ្ធផល បង្ហាញថា អ្នកលេង​ល្បែង​មាន​សារជាតិ​ប្រផេះ​តិចជាង ៕ ប្រែ​សម្រួលៈ​រតនៈ