ខេត្តកណ្ដាល បំផុស​រៀបចំ​ព្រឹត្តិការណ៍ “​កីឡា​ដើម្បី​ទាំងអស់គ្នា “

298
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
កាលពី​ចុង​សប្ដាហ៍ កន្លងមក ការិយាល័យ​អប់រំ​កាយ និង​កីឡា នៃ​មន្ទីរអប់រំ យុវជន និង កីឡា​ខេត្តកណ្ដាល បានរៀបចំ​ព្រឹត្តិការណ៍​កីឡា ទាំងអស់គ្នា ដើម្បី​បំផុសសកម្មភាព​កីឡា នៅក្នុង​ខេត្ត​របស់ខ្លួន ។​

​កីឡា​ចំនួន ៤ ប្រភេទ គឺ​បាល់ទាត់ បាល់ទះ បាល់បោះ និង​ប៉េតង់ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត នៅក្នុង​ទីលាន​បាល់ទាត់ របស់​ខេត្ត ដែល​ការប្រកួត​នេះ បានធ្វើ​ឡើង ក្នុង​គោលបំណង​បំផុស​ឲ្យ​ប្រជាជន យុវជន​ទូទាំង​ខេត្ត ចូលរួម​លេង​កីឡា ដើម្បី​បង្កើន​មិត្តភាព សាមគ្គី​ភា និង ដើម្បី​សុខភាព ។​

សកម្មភាព​កីឡា​ដើម្បី​ទាំងអស់គ្នា​

​លោក គីម រិទ្ធី អភិបាលរង​ខេត្តកណ្ដាល បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ រៀបចំឡើង មិនមែន​ដើម្បី​ឲ្យ​ទាំងសងខាង​ប្រជែង​គ្នា ដណ្ដើម​យកតែ​ជ័យជំនះ តែមួយ​មុខ​គត់​នោះទេ ។ តែ​អ្វីៗ​ធ្វើឡើង ដើម្បី​ឲ្យ​អ្នកចូលរួម​ទាំងអស់ ស្គាល់​ពី​កីឡា ស្គាល់​ពីបទ​បញ្ជា​ប្រកួត ជាពិសេស​ក្នុងខណៈដែល កម្ពុជា​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នោះ អនុសាសន៍​របស់​សម្ដេច​អគ្គ​មហា​សេប​តី​តេ​ជោ ហ៊ុន សែន គឺ​ប្រជាជន​មួយរូប ត្រូវ​លេង​កីឡា មូ​យ​មុខ​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ពៅ វណ្ណា ដែលជា​ប្រធានការិយាល័យ​អប់រំ​កាយ និង កីឡា​ខេត្តកណ្ដាល នោះ​ថា ព្រឹ​ត្ត​ការណ៍ មានការ​ចូលរួម​ពី សិស្សានុសិស្ស អង្គការ​នានា សមាគម​នានា និង​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តកណ្ដាល​។ លោក​បាន​បន្តថា ការ​បំផុសសកម្មភាព គឺជា​កត្តា​សំ​ខា​ន៉​ណាស់ ៕v

សកម្មភាព​កីឡា​ដើម្បី​ទាំងអស់គ្នា​
សកម្មភាព​កីឡា​ដើម្បី​ទាំងអស់គ្នា​