ខេត្តកោះកុង ជាប់​ក្នុង​បញ្ជី ៥​កន្លែង​ល្អ​បំផុត​នៅ​អាស៊ី សម្រាប់​អ្នក​ចង់​គេច​ចេញពី​ពិភព​ស្មុគស្មាញ​

1246
ចែករម្លែក
  • 12
    Shares

បច្ចុប្បន្ន មនុស្ស រស់នៅ ជាមួយ ទូរស័ព្ទ ឆ្លាត វៃ ការប្រយុទ្ធប្រឆាំង តាមផ្លូវ ទៅកាន់ កន្លែងធ្វើការ ចរាចរណ៍ ដ៏ មមាញឹក ការបំពុល បរិស្ថាន ដោយ ផ្សែង យានយន្ត ក្នុង ទីក្រុង ហើយ និង ការព្យាយាម ធ្វើ ឲ្យ មាន តុល្យភាព ជីវិត និង ការ ការរស់នៅ ក្នុងសង្គម ពិតជា ធ្វើ ឲ្យ ជីវិត អ្នកទីក្រុង មានការ តានតឹង ។

សារព័ត៌មាន ដ៏ ល្បី របស់ ហុងកុង The South China Morning Post បានលើកឡើង ពី ៥ កន្លែង ល្អ បំផុត នៅ អាស៊ី ដែល អ្នក អាច គេច ចេញពី ពិភព ដ៏ ស្មុគស្មាញ ត្រលប់ ទៅកាន់ ធម្មជាតិ អាចធ្វើ ឲ្យ អ្នក ភ្លេច ទូរស័ព្ទ ភ្លេច ស្ពាយ ការងារ ដ៏ មមាញឹក ពី ការិយាល័យ នៅពេលដែល បាន ទៅដល់ កន្លែង ទាំងនោះ ។

១ ឧទ្យាន ជាតិ Daisetsuzan ប្រទេស ជប៉ុន

ជា ស្ថានសួគ៌ សម្រាប់ អ្នក ចូលចិត្ត ឡើង ភ្នំ គ្របដណ្ដប់ លើ ផ្ទៃដី ជាង ២ ៣០០ គីឡូម៉ែត្រ ការ៉េ ។ កំពូលភ្នំ ខ្ពស់បំផុត ចំនួន ១៦ ដែលមាន កម្ពស់ ខ្ពស់ជាង ២ ពាន់ ម៉ែត្រ មាន បឹង មាន ភ្នំភ្លើង ដ៏ ស្រស់ស្អាត ព្រៃ និង និទាឃៈ រដូវ ដ៏ កក់ក្តៅ ។

វា ជា ជម្រក សត្វព្រៃ ដ៏ សម្បូរបែប ដែល រួមមាន ខ្លាឃ្មុំ ពណ៌ ប្រផេះ កញ្ជ្រោង ក្រហម អេ ហ្សូ និង សត្វ ភី កា ( ស្រដៀង ទន្សាយ ) ដែលមាន ទេសចរ មិន ច្រើន ឡើយ ទៅ ទីនោះ ។

នៅ រដូវ ស្លឹកឈើ ជ្រុះ ទេសភាព ប្រៀបបាន ក្រណាត់ ពណ៌ ទឹកក្រូច ស្រស់ និង ពណ៌ ត្នោត ហើយ សូម្បីតែ នៅ រដូវក្តៅ ឧទ្យាន នេះ ត្រជាក់ ស្រួលខ្លួន ។

២ វាល ខ្សាច់ Gurbantunggut ប្រទេស ចិន

ជាមួយនឹង ទេសភាព ដូច ភព ព្រះ អង្គារ ការ មក ទស្សនា វាល ខ្សាច់ Gurbantunggut មាន អារម្មណ៍ ដូច ជាការ គេចខ្លួន ទៅ ពិភពលោក ផ្សេងទៀត ។ ស្ថិតនៅ ខេត្ត ស៊ីន ជាំ ង ភាគ ពាយ័ព្យ ប្រទេស ចិន វា ជា វាល ខ្សាច់ ធំ លំដាប់ ទី ២ របស់ ប្រទេស ដែល គ្របដណ្តប់ លើ ផ្ទៃដី ៥ ម៉ឺន គីឡូ ម៉ែត្រការ៉េ ។

វាល ខ្សាច់ នេះ លាយឡំ ជាមួយ កូនភ្នំ ដើមឈើ ខៀវស្រងាត់ បឹង ទឹកប្រៃ ដូច បឹង អំបិល ម៉ា ណាស លាយឡំ ដោយ សហគមន៍ តូចៗ របស់ ប្រជាជន នៅលើ វាល ខ្សាច់ ធ្វើ ឲ្យ ទិដ្ឋភាព នោះ កាន់តែ អស្ចារ្យ ។

៣ ខ្ពង់រាប ម៉ា ស្តាំ ង (Mustang) ប្រទេស នេ ប៉ាល់

អ្នកទេសចរ ភាគច្រើន ធ្វើដំណើរ ទៅកាន់ កំពូលភ្នំ អេ វ៉ា រ៉េ ស ដែលជា ភ្នំ ខ្ពស់បំផុត ក្នុង លោក និង Annapurna ធ្វើ ឲ្យ ជួរ ភ្នំ ហិមាល័យ មាន ប្រជាប្រិយភាព បំផុត នៅ រដូវ ឡើង ភ្នំ ។

អ្នកទេសចរ ណា ដែល ចង់ ឡើងទៅ តំបន់ហាមឃាត់ លើ កំពូលភ្នំ ត្រូវតម្រូវ ឲ្យ បង់ប្រាក់ ៥០០ ដុល្លារ សម្រាប់ រយៈពេល ១០ ថ្ងៃ ដើម្បី ចូលទៅ កាន់ តំបន់ នោះ ហើយ ត្រូវ អម ជាមួយ ដោយ មន្ត្រី របស់ ប្រទេស នេ ប៉ាល់ ឡើងទៅ តំបន់ នោះ ជាមួយគ្នា ។

៤ ខេត្តកោះកុង ប្រទេស កម្ពុជា

ខេត្ត ភាគ និរតី នៃ ប្រទេស កម្ពុ ជាមួយនេះ មាន ឆ្នេរសមុទ្រ ដ៏ បរិសុទ្ធ ដែល មិន ត្រូវបាន ប៉ះពាល់ ដោយ មនុស្ស ភាគច្រើន ។ ការដើរ លេង តាម មាត់បឹង ឬ ដៃសមុទ្រ ជា មធ្យោបាយ ពេញនិយម ជាងគេ ក្នុង ខេត្តកោះកុង ។

ប្រសិនបើ អ្នក ចូលចិត្ត ការកម្សាន្ត បែប នោះ អ្នក អាច ស្នាក់នៅ ឲ្យ បាន ច្រើន ថ្ងៃ ដើម្បី ដើរ កម្សាន្ត នៅ កោះកុង ដែលជា តំបន់ ព្រៃ ត្រូ ពិ ក ដ៏ ធំជាងគេ បំផុត តំបន់ អាស៊ីអាគ្នេយ៍ ។

ប្រភព ខាងលើ បាន រៀបរាប់ថា បើទោះជា មានការ កាប់ ទ ន្ទ្រា ន ព្រៃ ខុសច្បាប់ ក៏ប៉ុន្តែ ជម្រក សត្វព្រៃ ដ៏ មាន សក្ដានុពល រាប់ សតវត្ស នេះ មាន កន្លែង ដ៏ ល្អ ឯក ជាច្រើន កន្លែង ដែល សល់ នៅក្នុង តំបន់ អភិរក្ស ។

៥ ជ្រលង Orkhon ប្រទេស ម៉ុង ហ្គោ លី

មាន ទីតាំង ស្ថិតនៅ កណ្តាល ប្រទេស ម៉ុង ហ្គោ លី ដែលជា តំបន់ បេតិកភណ្ឌ ពិភពលោក ដ៏ ធំ សម្បើម គ្របដណ្តប់ លើ វាលស្មៅ ទំហំ ១២១ ០០០ ហិច តា ។ ដី នេះ ក៏ ជា តំបន់ ជម្រក សំខាន់ របស់ ចៀម ពពែ សេះ និង សហគមន៍ អ្នកស្រុក ផងដែរ ។

អ្នក ក៏ អាច ទៅ ស្នាក់នៅ ជាមួយ គ្រួសារ អ្នកស្រែ ចម្ការ សប្បាយ ជាមួយនឹង សត្វពាហនៈ ។ នៅ យប់ មេឃ ស្រលះ អ្នកនឹង បាន មើលឃើញ ផ្កាយ ដ៏ ស្រស់ស្អាត មុនពេល អ្នក ចូលនិវត្តន៍ ។ អ្នក ក៏ អាច ស្វែងយល់ ពី តំបន់ ដែល ប្រពៃណី នៃ ការ ជិះសេះ តរាប់ ជំនាន់ ។ រីករាយ នឹង ទឹកជ្រោះ កម្ពស់ ១៦ ម៉ែត្រ នៅ ជ្រលង Orkhon៕

ប្រភព ៖ Scmp ប្រែ សម្រួល ៖ សុខ លាង ហ៊ ត /sn