ខេត្តកំពង់ឆ្នាំង និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រមូល​មេដាយ​ជើងឯក​វាយ​សី​

124

(​ភ្នំពេញ​): ការប្រកួត​កីឡា​វាយ​សី​ជើងឯក​ជាតិ​ឆ្នាំ​២០១៧ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣​មករា​នោះ បានបញ្ចប់​ហើយ​នៅ​ល្ងាច​ថ្ងៃទី​៦​ធ្នូ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លី កុសល​ប្រា​ថន សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​អញ្ជើញ​ចូលរួម​បំពាក់​មេដាយ និង​ប្រគល់​ពាន​ដល់​ជ័យលាភី​។​

​ព្រឹត្តិការណ៍​នេះ មាន​សមាគម​-​ក្លិប​ចូលរួម​ចំនួន​១១ ដែលមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប​១២៩​នាក់ ក្នុងនោះ​កីឡាការិនី​២៣​នាក់​។ ការប្រកួត​ចំនួន​៤​ថ្ងៃនេះ មាន​សំនួន​១៦៥​ប្រកួត និង​១២​វិញ្ញាសា​។ ក្នុង​ចំ​ណោ​១២​វិញ្ញាសា​នេះ សមាគម​វាយ​សីករ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ខេត្តកំពង់ឆ្នាំង ប្រមូល​មេដាយមាស​ម្នាក់ៗ​អស់​៥​គ្រឿង​ទៅហើយ​។​

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​មេដាយមាស​ចំនួន​៥​គ្រឿង ប្រាក់​១​គ្រឿង និង​សំរិទ្ធ​៤​គ្រឿង​។ ខេត្តកំពង់ឆ្នាំង​បាន​មេដាយមាស​៥​គ្រឿង ប្រាក់​១​គ្រឿង និង​សំរិទ្ធ​៣​គ្រឿង ក្លិប​ត្រពាំង​ស្រេ​បាន​មេដាយមាស ១ គ្រឿងប្រាក់​១​គ្រឿង និង​សំរិទ្ធ​១​គ្រឿង​។ ក្លិប​ខេ​មរ​មេដាយមាស ១​គ្រឿង ខេត្ត​ព្រះសីហនុ​មេដាយប្រាក់​២​គ្រឿង និង​សំរិទ្ធ ១​គ្រឿង ខេត្តបាត់ដំបង​មេដាយ​សម​រិ​ទៃ្ធ​២​គ្រឿង និង​ខេត្តកំពង់ចាម​មេដាយ​មេដាយប្រាក់​២ មេដាយសំរិទ្ធ​១​។​

​លោក លី កុសល បាន​ថ្លែងថា ឆ្នាំនេះ​ការប្រកួត​ប្លែក ព្រោះ​សហព័ន្ធ​រៀបចំ​ការប្រកួត​ដោយ​ខ្លួនឯង ព្រោះ​ក្រសួង​អប់រំ​យុវជន និង​កីឡា ទម្លាក់​ថវិកា​ឲ្យ​សហព័ន្ធ​ម្ចាស់​ការរៀបចំ​ដោយ​ខ្លួនឯង​។ បណ្ដា​ឆ្នាំកន្លងមក​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ជា​អ្នករៀបចំ​ដោយ​សហព័ន្ធ​ទ​ទួ​បច្ចេកទេស​៕ L ដោយ​: រ៉ូ​ហ្សា​