ខេត្តកំពង់ស្ពឺ​ទទួលបាន​ភ្ញៀវ​មក​កម្សាន្ត​ឆ្លង​ឆ្នាំ​ប្រមាណ​៦៣.០០០​នាក់​

174

(​កំពង់ស្ពឺ​)៖​តំបន់​ទេសចរណ៍​ទាំង​ប្រាំបួន​កន្លែង​នៅ​ខេត្តកំពង់ស្ពឺ​ទទួលបាន​ភ្ញៀវ​មក​កម្សាន្ត​ប្រមាណ​៦៣.០០០​នាក់​ក្នុងឱកាស​ឆ្លង​ឆ្នាំ​ចាស់​ចូលឆ្នាំ​សកល ២០១៧​ឈានចូល​ឆ្នាំ​២០១៨​ដែលមាន​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី ២៩​ដល់​ថ្ងៃ​៣១​ធ្នូ​ឆ្នាំ​២០១៧​។​

​លោក​សៅ​សារ៉ន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា​តំបន់​ទេសចរណ៍​ទាំង​ប្រាំបួន​កន្លែង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ប្រមាណ ជា​៦៣.០០០​នាក់​កើនឡើង​៤.១​ភាគរយ​។​បើ​ធៀប​ទៅ​និង​ឆ្នាំ​ចាស់​មាន​ភ្ញៀវ​ម​កម្សាន្ត​ឆ្លង​ឆ្នាំ​៤.៧៣០​នាក់​ស្មើ​និង​២, ១​ភាគរយ​។

​រីឯ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​បានមក​ចូលរួម​កម្សាន្ត រយៈពេល​៣​ថ្ងៃ​មាន​ចំនួន​១០៥​នាក់​ស្មើ​១,២​ភាគរយ​បើ​ធៀប​​ទៅ​ឆ្នាំ​ចាស់​មាន​ចំនួន​៩២​នាក់​ស្មើ​១,១​ភាគរយ​។​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​ច្រើនជាងគេ​រួមមាន​១,​ឧទ្យាន​ជាតិ​គីរីរម្យ​មាន​ភ្ញៀវ​ទេសចរណ៍​រយៈពេល​៣​ថ្ងៃ​ចំនួន​១.១០២៦​នាក់​។​

២,​សហគមន៍​ទឹកធ្លាក់​ចំបក់​ចំនួន​ភ្ញៀវ​មក​កម្សាន្ត​២.៦៥៥​នាក់​,៣​តំបន់​តេ​ទឹក​ពុះ​ចំនួន​ភ្ញៀវ​មក​កម្សាន្ត​១០៥​នាក់​,៤​ទឹកធ្លាក់​ភ្នំ​ជ្រាវ​មាន​ភ្ញៀវ​ម​កម្សាន្ត​១.៨៧៣​នាក់​មណ្ឌល​កម្សាន្ត​អំពែ​ភ្នំ​មាន​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​ចំនួន​២.៦៩៥​នាក់​។​

ទំនប់​តា​អ៊ួ​ន​ស្ទឹង​ព្រែក​ត្នោត​មាន​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​២៥.៨១៥​នាក់​។​លោក​បាន​បន្តថា​ភ្ញៀវ​ទេសចរណ៍​ដែល​មក​កម្សាន្ត​និង​លំហែកាយ​មាន​ខេត្តតាកែវ​ខេត្តកណ្តាល​ខេត្តកំពង់ឆ្នាំង​ខេត្តកំពង់ចាម​ខេត្តព្រៃវែង​ខេត្តស្វាយរៀង​និង​រាជធានី​ភ្នំពេញ​។​ល​។​

​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ដែល​បានមក​កម្សាន្ត​សរុប​៣៦.០០០​នាក់​ភ្ញៀវ​អន្តរជាតិ​១០៥​នាក់​មកពី​បួន​ប្រទេស​គឺ​មកពី​ប្រទេស​ចិន​ប្រទេស​ថៃ ប្រទេស​បារាំង​ប្រទេស​ឡាវ​។​លោក​បាន​បន្តទៀតថា​កំណើន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​បានមក​កម្សាន្ត​នៅ​ខេត្តកំពង់ស្ពឺ​មាន​ចំនួន​កើនឡើង​ដោយ​ពួកគាត់​មានការ​ជឿជាក់​ទៅលើ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​​បាន​អភិ​វ​ឌ្ឈ​ន៏​គ្រប់​វិស័យ​ទើប​ធ្វើ​ឲ្យ​ទេសចរណ៍​មាន​កំណើន​កើន​ឡើងជា​លំដាប់​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​ខេត្តកំពង់ស្ពឺ​ទទួលបាន​ភ្ញៀវ​មក​កម្សាន្ត​ឆ្លង​ឆ្នាំ​ប្រមាណ​៦៣.០០០​នាក់​