ខេត្តកំពង់ស្ពឺ​អ្នកបោះឆ្នោត​មាន​ចំនួន​ជាង ៨០​ភាគរយ និង​ស្ថានភាព​ល្អប្រសើរ​

951
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: មន្ត្រី​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​បោះឆ្នោត​ទាំងអស់ នៅ​គោលដៅ​នានា នៃ​ឃុំ​សង្កាត់​ទាំង​៨៧​ក្រុង ស្រុក​ទាំង​៨​ខេត្តកំពង់ស្ពឺ បានរៀបចំ​ស្រេចបាច់ ហើយ​ដំណើរការ​បោះឆ្នោត​បានចាប់ផ្តើម​ហើយ​នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​។​

​លោក​ព្រុំ គឹម​ថៃ ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ថា នៅ​ក្រុង​ច្បារមន​និង​ស្រុក​ទាំង​៧ សរុប​មានឈ្មោះ​អ្នកបោះឆ្នោត​ជាង ៥០៣.៤៨៣​នាក់ ហើយ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​តាំងពីព្រឹក​រហូត​ដល់​ម៉ោង​៣​រសៀល​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​បាន​ទៅ​បោះឆ្នោត​មាន​ចំនួន​៤៤៦.៥១១​នាក់ ស្មើនឹង​៨៨,៦៨​ភាគរយ បាន​ទៅ​បោះឆ្នោត​រួចហើយ នៅ​គ្រប់​ការិយាល័យ​ទាំង ១៤៨២​ការិយាល័យ​។ ស្ថានភាព​អាកាសធាតុ បរិយាកាស​បោះឆ្នោត សន្តិសុខ សណ្តាប់ធ្នាប់​ទូទៅ​មាន​ភាពល្អប្រសើរ​។

​អ្នកតំណាងរាស្ត្រ​លំដាប់​លេខ​រៀង​ទី​១ មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ា​នី បាន​ប្រាប់​រស្មី​កម្ពុជា​ក្រោយ​បោះឆ្នោត​រួច​ថា ការសង្កេត និង​របាយការណ៍​នានា បង្ហាញ​ពី​ដំណើរការ​បោះឆ្នោត​បាន​ដំណើរការ​ទៅ​រលូន ហើយ​អ្នកបោះឆ្នោត ក៏​សម្រុក​នាំគ្នា​មក​ច្រើន​តាំងពី​ព្រលឹម​ការិយាល័យ​បោះឆ្នោត​។​

​លោក​អគុណ​ដល់​ភាគី​ពាក់ព័ន្ធ​តាំងពី​មន្ត្រី​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​មន្ត្រី​ការិយាល័យ​បោះឆ្នោត សមត្ថកិច្ច​សន្តិសុខ អ្នកសង្កេតការណ៍​ឯករាជ្យ អ្នកសង្កេតការណ៍​គណបក្សនយោបាយ ពិសេស​បងប្អូន​ពលរ​ដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ដែល​បាន​ចូលរួម​ដំណើរការ​បោះឆ្នោត​ដោយ​សស្រាក់សស្រាំ​។ ចំពោះ​លទ្ធផល​ការបោះ​ឆោត​ក៏​មិនដឹង​ទេ នៅ​ល្ងាច​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​នេះ ពីព្រោះ​ខាង​ស្រុក និង​ក្រុង​មិនទាន់​ប្រកាស់​លទ្ធផល​៕ ល​