ខេត្តកំពង់ស្ពឺ ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​មាន​បេក្ខជន​ចំនួន​ជាង​៤​ពាន់​នាក់ និង​១០​មណ្ឌល​

1616
ចែករម្លែក

​ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យម​ទុតិយភូមិ មាន​បេក្ខជន​ប្រឡង​ចំនួន ៤៤២៩​នាក់ ស្រី​២.១៣៩​នាក់ មណ្ឌល​ប្រឡង​ចំនួន​១០ និង​បន្ទប់​មាន​ចំនួន​១៨១​។​

​លោក ហន ថា​រិ​ន ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​រស្មី​កម្ពុជា​ដឹងថា សិស្ស​ដែល​មក​ដាក់ពាក្យ​ប្រឡង​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៨​នេះ មកពី​វិទ្យាល័យ​តាម​បណ្តាល​ក្រុង​ស្រុក​ទាំង​៨​។ មាន​សិស្ស​សរុប​ទាំងអស់​៤.៤២៩​នាក់​សិស្ស ស្រី​មា​ចំនួន​២.១៣៩​នាក់ បេក្ខជនស្វ័យរិន​ចំនួន​៤០៤​នាក់​ស្រី​១៧៣​នាក់​។ បេក្ខជនស្វ័យរិន​បំពេញ​វិទ្យា ចំនួន​៤៥​នាក់ ស្រី​២២​នាក់ ដែលមាន​បន្ទប់​ប្រឡង​១៨១​បន្ទប់​។​

​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ចូលរួម​កាត់​កញ្ចប់​វិញ្ញាសារ​ប្រឡង​នៅ​វិទ្យាល័យ​កំពង់ស្ពឺ លោក​បាន​ផ្តាំផ្ញើ​ដល់​បេក្ខជន​ប្រឡង​ថា នឹង​ប្រគល់​ម៉ូតូ​មួយគ្រឿង ជាការ​លើកទឹកចិត្ត​ដល់​បេក្ខជន​ណា​ដែល​ប្រឡង​ជាប់​និទេស​A​។ ជា​ចុងក្រោយ​លោក​ជូនពរ​ឲ្យ​បេក្ខជន​ទាំងអស់ ប្រឡង​ឲ្យ​បាន​ជាប់​គ្រប់គ្នា​៕ ល​