ខេត្តក្រចេះ​បេក្ខជន​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨​ធៀប​នឹង​ឆ្នាំ​២០១៧​មានការ​កើនឡើង​

805
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៧-២០១៨ ត្រូវបាន ក្រសួង​អប់រំ​យុវជន និង​កីឡា បិទ​ប្រកាស​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី​០៩ -១០ ខែកញ្ញា​នេះ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅ​ខេត្តក្រចេះ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​ហៅថា​បាក់​ឌុប​នោះបាន​បិទ​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា​នេះ ហើយ​ក៏មាន​បេក្ខជន​មួយចំនួន បាននាំគ្នា​មក​ពិនិត្យមើល​លទ្ធផល នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ​។​ការ​មក​ពិនិត្យមើល​លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​គេ​សង្កេតឃើញ​មាន​សភាព​ស្ងប់ស្ងាត់​ជាង​ឆ្នាំមុនៗ​ដោយសារ​ពួកគេ​បានដឹង​លទ្ធផល​ប្រឡង​មុន​ពេលដែល​មន្ទីរអប់រំ​ចុះ​បិទ​ប្រកាស គឺ​ដឹង​តាមរយៈ​ផេ​ក​ផ្លួ​វ​ការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។

​លោក ឡាយ បូរ៉ា ប្រធាន​មន្ទីរអប់រំ​ខេត្ត បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា បេក្ខជន​មក​ប្រឡង បាក់​ឌុប​ឆ្នាំនេះ សរុប ១.៩០៦​នាក់ ស្រី​១.០២០​នាក់ ជា​លទ្ធផល​បេក្ខជន​ដែល​ប្រឡង​ជាប់ សរុប​មាន​ចំនួន ៩៧៥​នាក់ ស្រី​៥៥៦​នាក់ ស្មើនឹង​៥១.១៥​ភាគរយ​។​ក្នុងនោះ​ប្រឡង​ជាប់​និទេស A មាន​ចំនួន ៦​នាក់ ស្រី​២​នាក់ B: ៣០​នាក់ ស្រី ១៤​នាក់ C: ៥២​នាក់ ស្រី ២៩​នាក់ D: ១១០​នាក់ ស្រី ៧៩​នាក់ និង​និទ្ទេស E ៧៧៦​នាក់ ស្រី​៤៤១​នាក់ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧ មានតែ​៤៤.៧១%​មានការ កើនឡើង​។​

​គួ​រំលឹក​ផងដែរ​ថា​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨​នេះ​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​២០​និង​២១​ខែសីហា​ឆ្នាំ​២០១៨​។​សម្រាប់​ខេត្តក្រចេះ​មាន​បេក្ខជន​ចូលរួម​ប្រឡង​សរុប​ចំនួន​១.៩០៦​នាក់ ស្រី​១០២០​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​៤​មណ្ឌល ស្មើនឹង​៧៩​បន្ទុប់ ៕S/

​ខេត្តក្រចេះ​បេក្ខជន​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨​ធៀប​នឹង​ឆ្នាំ​២០១៧​មានការ​កើនឡើង​

​ ​ ​