ខេត្តក្រចេះ​ភ្ញៀវទេសចរ​មក​កម្សាន្ត​ឱកាស​បុណ្យចូលឆ្នាំ​ចិន​មានការ​ថយចុះ​ជាង​ឆ្នាំមុន​

561
ចែករម្លែក
  • 37
    Shares

​ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​រយៈពេល​៣​ថ្ងៃ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​ឆ្នាំ​២០១៩​នេះ​ចំពោះ​ខេត្តក្រចេះ​មាន​អ្នកទេសចរ​សរុប​ប្រមាណ​ជាង​២​ម៉ឺន​នាក់​ដែល​បានមក​កម្សាន្ត​។​ខណៈ​រមណីយដ្ឋាន​ធម្មជាតិ​ចំនួន​៣​កន្លែង​គឺមាន​អ្នកទេសចរ​ចូលទៅ​លេង​ច្រើនជាង​រមណីយដ្ឋាន​ផ្សេងទៀត​។​ក្នុងនោះ​មាន​រមណីយដ្ឋាន​ទឹក​ជួរ​,​ព្រែក​កាំ​ពី​,​អន្លង់​ផ្សោត​កាំ​ពី​,​និង​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ទ្រង់​។

​របាយការណ៍​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​បានឱ្យដឹងថា​នៅ​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០១៩​ភ្ញៀវទេសចរ​ដែល​ចូលមក​ខេត្តក្រចេះ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ចាប់ពី​ថ្ងៃទី​៥-៦-៧ ខែកុម្ភៈ ឆ្នាំ​២០១៩ សរុប​រួមមាន​ចំនួន​២៥.០៧៥​នាក់​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨​មាន​ចំនួន​២៧.២៨០​នាក់​ថយចុះ​ចំនួន​២.២០៥​នាក់​ស្មើនឹង​-៨,០៨​ភាគរយ​។​ក្នុងនោះ​ភ្ញៀវ​ទេសចរណ៍​ជាតិ​មាន​ចំនួន ៥១៣​នាក់ ធៀប​និង​ឆ្នាំ​២០១៨ ចំនួន ៤៧៨​នាក់ កើនឡើង ៣៥​នាក់ ស្មើនឹង ៧,៣២​ភាគរយ​។​

លោក​ចាន់​សុគ​ន្ធី​អនុប្រធាន​ស្តីទី​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​បានបញ្ជាក់​នៅ​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​ថា​ពាក់ព័ន្ធ​ជុំវិញ​ការថយចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​ដែល​ចូលមក​កម្សាន្ត​ក្នុង​ខេត្តក្រចេះ​គឺ​បណ្តាលមកពី​កត្តា​ចំនួន​៣៖​។ កត្តា​ទី​១៖ តំបន់​ភូមិភាគ​ឦ​សាន្ត​នៃ​ប្រទេស​កម្ពុជា ដូចជា​ខេត្តមណ្ឌលគិរី និង​រតនៈគិរី​ជា​ខេត្ត​មួយ​ដែល​ភ្ញៀវទេសចរ​កំពុង​ចាប់អារម្មណ៍​។

​កត្តា​ទី​២៖​ដោយសារ​កន្លងមករ​មណី​យ​ដ្ឋា​ន​ទឹក​ជួរ​កាំ​ពី​ត្រូវបាន​ទឹកទន្លេ​មេគង្គ​ជន​លិច​។​កត្តា​ទី​៣៖​គឺ​ផ្លូវ​ចាប់ពី​បា​ធាតុ​មក​ក្រចេះ​កំពុងមាន​ការជួសជុល​ជា​អន្លើ​រយៈពេល​ខ្លី ។

​លោក​អនុប្រធាន​មន្ទីរ​ទេសចរ​ខេត្ត រំពឹងថា​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិខ្មែរ​ខាងមុខនេះ ខេត្តក្រចេះ​នឹងមាន​កំណើន​ភ្ញៀវទេសចរ​ដូច​រៀងរាល់ឆ្នាំ​។​ជាពិសេស​រមណីយដ្ឋាន​ទឹក​ជួរ​កាំ​ពី​ទន្លេមេគង្គ មាន​ភ្ញៀវ​ទេសចរណ៍​ចូលរួម​កម្សាន្ត​ច្រើនជាងគេ ព្រោះថា​រមណីយដ្ឋាន​ទឹក​ជួរ​កាំ​ពី​ទន្លេមេគង្គ ជា​រមណី​ដ្ឋា​ន​ដែលមាន​សោ​ភ័​ណ្ឌ​ភាព​ស្អាត​ជាងគេ​។

​ទី​តាង​នោះ​មានទឹក​ហូរ​មាន​រោង​អង្គុយ​ទទួលទាន​អាហារ​ដែល​សង់​លើទឹក​ហូរ អង្គុយ​ទស្សនា​ទឹក​ហូរ​ជា​ជួរៗ និង​មានទឹក​សម្រាប់​ភ្ញៀវ​ហែល មុជទឹក​លេង​តាមចិត្ត​។​ឯ​តម្លៃ​រោង​អង្គុយ​ទស្សនា​ថោក​សមរម្យ និង​ម្ហូបអាហារ​មាន​អនាម័យ ហើយ​មាន​រស់ជាតិ​ឆ្ញា​ញ់​។​

​តាម​ការបញ្ជាក់​ពី​គណៈកម្មការ​គ្រប់គ្រងរ​មណី​យ​ដ្ឋា​ន បាន​ឲ្យ​ដឹងថា នៅ​រមណីយដ្ឋាន​ទឹក​ជួរ កាំ​ពី​មាន​ផ្នែកអនាម័យ​បរិស្ថាន​សេវាកម្ម​សន្តិសុខ​សណ្ដាប់ធ្នាប់​គឺមាន​ការសហការ​គ្នា​បានល្អ​គ្រប់ផ្នែក ។​សន្តិសុខ​សណ្ដាប់ធ្នាប់​និង​ត្រួតពិនិត្យ​អនាម័យ​បរិស្ថាន​នៅតាម​កន្លែង​រមណីយដ្ឋាន​មួយចំនួន​ក្នុង​ខេត្ត​។​ពិសេស​រមណីយដ្ឋាន​ទឹក​ជួរ​កាំ​ពី​ទន្លេមេគង្គ​-​កាំ​ពី​មាន​អ្នកដើរ​ប្រមូល​ល​សំរាម​ជាប្រចាំ​មាន​ធុងសំរាម​នៅតាម​ផ្ទះទឹក​និង​មាន​រៀបចំ​បង្គន់​អនាម័យ​សម្រាប់​ភ្ញៀវទេសចរ​ផងដែរ​។​

​សូមបញ្ជាក់ថា​រមណីយ​ដ្ឋា​ន​ទឹក​ជួរ​កាំ​ពី​ទន្លេមេគង្គ​នៅ​បណ្ដោយ​ផ្លូវ​ជាប់មាត់​ទន្លេមេគង្គ​ដែល​ចម្ងាយ​ពី​ទី​រួម​ខេត្ត​ប្រមាណ ១៦​គីឡូម៉ែត្រ ស្ថិតនៅ​ភូមិ​សំបុក ឃុំ​បុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​៕S/

​រូបភាពៈ រមណីយដ្ឋាន​ធម្មជាតិ​ទឹក​ជួរ​កាំ​ពី​(​សេង​ឃួន​)​