ខេត្តបន្ទាយមានជ័យ​គ្រោង​បង្កើត​មណ្ឌល​ចំណត​សម្រាប់​លិខិតឆ្លងដែន​ពលករ​ខ្មែរ​ស្របច្បាប់​

1295
ចែករម្លែក

(​បន្ទាយមានជ័យ​) ៖ ក្រុមការងារ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​គណៈកម្មាធិការ​រៃ​អនុប្រធាន​អចិ​ន្ត្រៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​​ប្រឆាំង​អំពើ​ការជួញដូរ​មនុស្ស ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ដើម្បី​រក​ផ្លូវ​ដំណោះស្រាយ​បញ្ហា​ប្រឈម​លើ​ពលករ​ខ្មែរ​ឆ្លងដែន​​ខុសច្បាប់ ដែល​ថៃ​ចាប់​បញ្ជូនមក​ត្រឡប់​វិញ​នោះ​។

​ក្នុង​កិច្ចប្រជុំ​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ​ជាមួយ​ថ្នាក់​ខេត្ត​បាន​ឯកភាពគ្នា​សាងសង់​កន្លែង​ចំណត​សម្រាប់​ពលករ​ខ្មែរ​ត្រឡប់មកវិញ ដើម្បី​ការងាយស្រួល​និង​ផ្តល់​លិខិតឆ្លងដែន ស្របច្បាប់ កាល​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ នៅ​សាលាខេត្ត​បន្ទាយមានជ័យ​។​
​ ​
​លោក សួន បវរ អភិបាលខេត្ត​បាន​មានប្រសាសន៍ថាៈ​កិច្ចប្រជុំ​ព្រឹក​នេះ​មាន​គោលបំណង​រក​ដំណោះស្រាយ​យុទ្ធ​ការ​មួយ​សម្រាប់​​ការដោះស្រាយ​បញ្ហា​ពលករ​ខ្មែរ ដែល​បាន​ឆ្លងដែន​ខុសច្បាប់​និង​ស្របច្បាប់​ខ្លះ​កន្លងមក​ថ្មី​នេះ និង​ការបញ្ជូន​ពលករ​ខ្មែរ​មិន​ស្របច្បាប់ ពី​ប្រទេស​ស​ថៃ​មក​ប្រទេស​កម្ពុជា​វិញ​ជាច្រើន​នាក់​៕

កិច្ចប្រជុំ​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ​ជាមួយ​ថ្នាក់​ខេត្តបន្ទាយមានជ័យលើការងារសង​សាង​កន្លែង​ចំណត​សម្រាប់​ពលករ​ខ្មែរ​ត្រឡប់មកពីថៃវិញ (រូបភាព ៖ វេបសាយ)​