ខេត្តបន្ទាយមានជ័យ​នឹង​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃទី​២៩-៣០​តុលា​, អកអំបុក​ថ្ងៃទី​១១​វិច្ឆិកា​

209
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ខេត្តបន្ទាយមានជ័យ​នឹង​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃទី​២៩-៣០​តុលា​, និង​ព្រះ​រាជពិធី​អកអំបុក​ថ្ងៃទី​១១​វិច្ឆិកា​ឆ្នាំ​២០១៩ ហើយ​មានបំណង​ធ្វើអោយ​ធំ គគ្រឹកគគ្រេង​ជាង​ពេលមុនៗ​ថែមទៀត​។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ កាលពី​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្តបន្ទាយមានជ័យ ដោយមាន​ការចូលរួម​ពី លោក លោកស្រី អភិបាលរង​ខេត្ត លោក​ព្រះរាជអាជ្ញា លោក​ប្រធាន​តុលាការ លោក​មេបញ្ជាការ /​រង​យោធា​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត កងឯកភាព​កងកម្លាំង​នានា ស្នងការរង​នគរបាល​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព ជុំវិញ​ខេត្ត អភិបាលក្រុង​/​ស្រុក ជាដើម ។​

​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា​៖​កិច្ចប្រជុំ​នា​ពេ​លេ​នះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ត្រូវ​ពង្រឹង​ខ្លាំង​ជាង​មុន​លើ​សន្តិសុខ ស្ថេរភាព​នយោបាយ​ក្នុង​ខែតុលា វិច្ឆិកា​ឆ្នាំ​២០១៩ ។ និង​ក៏​ដើម្បី​ត្រៀម​រៀបចំ​ពិធីការ​ប្រណាំង​ទូកង​ថ្នាក់​ខេត្ត ការប្រគំ​តន្ត្រី​មហោស្រព​ប្រលង​ចម្រៀង​បុរាណ​-​សម័យ ការតាំងពិព័រណ៍​ភូមិ​មួយ​ផលិតផល​មួយ និង​សមិទ្ធផល​នានា​របស់​រដ្ឋបាលខេត្ត ព្រមទាំង​មានការ​រៀបចំ​ការប្រកួត​កីឡាប្រដាល់ និង​កម្ម​វិ​ពិធី​អកអំបុក សំពះ​ព្រះ​ខែ​នា​ថ្ងៃ​ខាង​មុន​។

​ជាពិសេស ដើម្បី​ផ្សព្វផ្សាយ​វិធានការ​ចាំបាច់​នានា និង​ពិនិត្យ ពិភាក្សា​ដោះស្រាយ បញ្ហា​ការងារ​សំខាន់ៗ​មួយចំនួន​ក្នុង​ខេត្ត ។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត ដោយសារ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ បានផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​យ​ង​បានធ្វើ​បុណ្យទាន និង​ដើរ​កម្សាន្ត​សប្បាយ​ទៅកាន់​ទីជិត​ឆ្ងាយ​ក្នុង​ខេត្ត និង​ទៅកាន់​បណ្តា​ខេត្ត​។ លោក​ក៏បាន​ក្រើនរំលឹក​ដល់​លោក​មេបញ្ជាការ​កងកម្លាំង គ្រប់​កងឯកភាព​ត្រូវ​បន្ត​ពង្រឹង​សន្តិសុខ សុ​វត្តិភាព​ទៅតាម​គោលដៅ​របស់ខ្លួន ដើម្បី​ការពារ​សណ្តាប់ធ្នាប់ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កំសាន្ត​នានា​ផងដែរ​។

​គួរ​បញ្ជាក់ថា​៖ សម្រាប់​ខេត្តបន្ទាយមានជ័យ បានរៀបចំ​ពិធីការ​ប្រណាំង​ទូកង​ថ្នាក់​ខេត្ត មាន​ជ្រូក​ទូ​សរុប​ចំនួន​២៥​ទូក​។ ហើយ​បន្ត​នឹង​ប្រព្រឹត្តធ្វើ​នៅ​ដងស្ទឹង​សិរីសោភ័ណ ខាងក្រោយ​បរិវេណ សាកលវិទ្យាល័យ​មានជ័យ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​២៩-៣០ ខែតុលា ឆ្នាំ​២០១៩​។​

​ដោយ​ក្នុងនោះ នាពេល​រាត្រី​ក៏មាន​ការប្រគំ​តន្ត្រី​មហោស្រព​ប្រលង​ចម្រៀង​បុរាណ​-​សម័យ ការតាំងពិព័រណ៍​ភូមិ​មួយ​ផលិតផល​មួយ និង​សមិទ្ធផល​នានា​របស់​រដ្ឋបាលខេត្ត ព្រមទាំង​មានការ​រៀបចំ​ការប្រកួត​កីឡាប្រដាល់ រួម​នឹង​កម្មវិធី​ផ្សេង​នៅ​បរិវេណ​សួន​មានជ័យ ក្រុង​សិរីសោភ័ណ​។​

​ដោយឡែក សម្រាប់​កម្ម​វិ​ពិធី​អកអំបុក នឹង​រៀបចំឡើង​នា​រាត្រី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅមុខ​បរិវេណ​មុខ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ស្ថិតនៅ​បរិវេណ​ស្ពានថ្ម​ថ្មី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​៕ ល​