ខេត្តបន្ទាយមានជ័យ​បួងសួង​សុំ​សេចក្តី​សេចក្តីចម្រើន​ក្នុងឱកាស​ចូលឆ្នាំថ្មី​ខាងមុខ

403
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ/បន្ទាយមានជ័យ : រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​និង​រដ្ឋបាល​ក្រុង​សិរីសោភ័ណ បានធ្វើ​ពិធី​ខាង​ជំនឿ​សាសនា​បួងសួង​សុំ​សេចក្តី​សេចក្តីចម្រើន​ក្នុងឱកាស​ចូលឆ្នាំថ្មី​ខាងមុខ ។​

ពិធី​បានធ្វើ​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមេសា​ ឆ្នាំ២០១៩ ដោយ រួមមាន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និងមន្ត្រីរាជការ​ជុំវិញ​ខេត្ត​បាន​អញ្ជើញ​ចូលរួម ។​

ការ​ប្រារព្ធ​ពិធីបួងសួង​សុំ​ក្តី​សុខ​ចម្រើន ក្នុង​ឪ​កាស​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ គ​. ២០១៩ ក្នុងនោះ​ក៍​បានធ្វើ​ពិធីបួងសួង​នៅ​អ​សនៈសំ​ខាន់ៗ​ក្នុង​ខេត្ត​រួមមាន ៖១- អាសនៈ​លោកតា​ឈួន តា​នង​គង់​ស្រុកលើ​ចង្កេះភ្នំ​ស្វាយ​ខាងក្រោយ​អគារ​សាលាខេត្ត ។​ ២-​នៅ​អាសន​:​អវតារ​លោ​កិ​ស្វា​រៈ​ដៃ​៣២ មុខ​សាលាខេត្ត ។​៣-​នៅ​អាសន​:​ព្រះ​ម៉ែ​ជំទាវ​ស្រី​គ្រប់​ល័​ក្ខ និង​៤-​នៅ​ស្តូប​ព្រះ​រូបសំណាក​ព្រះបាទ​ជ័យ​វ​រ័ន្នទី ៧ ក្នុង​បរិវេណ​សួន​មានជ័យ​។ ទីតាំង​ទាំងនោះ​ស្ថិតនៅក្នុង​សង្កាត់​អូរ​អំបិល​និង​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ។​

លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា​៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ជា​រៀងរាល់ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​ពិធី បួងសួង គោលបំណង ដើម្បី​សុំ​សេចក្តីសុខ​ច​ចម្រើន នា​ឪ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ដែល​និង​ឈាន​មកដល់ នាពេល​ដ៍​ខ្លី​ខាងមុខនេះ ពោលគឺ​ថ្ងៃ អាទិត្យ ១០ កើត ខែ ចែ​ត្រ ព​.​ស ២៥៦២ រហូតដល់​ថ្ងៃ អង្គារ ១២ កើត ខែ ចែ​ត្រ ព​.​ស ២៥៦៣ ត្រូវ​និង​ថ្ងៃទី ១៤ ទី ១៥ និង​ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ​២០១៩ ដែលជា​ទិវា​ដ៍​មហាប្រសើរ​ដែលជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា បានរៀបចំ​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ គ​.​ស ២០១៩ ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ​។​

ឆ្លៀត​ក្នុង​ឪ​កាស នក្ខត្ត​ឬ​ក្ស​នេះ​ផងដែរ លោក អភិបាលខេត្ត សួន បវរ ក៍​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ពិសេស​ក្រុមយុវជន យុវនារី​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំថ្មី​នេះ កុំ​ប្រើប្រាស់​គ្រឿងញៀន ទាំង​ការផលិត​ចរាចរណ៍ រក្សាទុក​ជួញដូរ ចែកចាយ ព្រោះ​វា​ជា​អំពើរ​ខុសច្បាប់​។​

កុំ​លេង​ល្បែងស៊ីសង គោរព​ច្បាប់​ចរាចរណ៍ កុំ​លេង គប់​ទឹក តាម​ដងផ្លូវ​សាធារណៈ និង​ចូរ​ប្រុងប្រយ័ត្ន ភ្លើងអគ្គិសនី ធូប ទៀន ភ្លើងចង្ក្រាន ការពារ​ផ្ទុះ​សេ ខ្សែភ្លើង ដែល​បង្ក​ឲ្យ​ឆេះ​រាលដាល បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ជាដើម​។​

ប៉ុន្តែ​លោក បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ជាតិ​អន្តរជាតិ សូម​នាំគ្នា​មកលេង​តាម​ទី​កំសាន្ត​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ ជាពិសេស​ទីតាំង​រៀបចំ​សង្ក្រាន្ត​ធំៗ​៣​កន្លែង : ១-​នៅ​សួន​មានជ័យ ក្រុង​សិរីសោភ័ណ ​២-​នៅ​ភូមិ​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត ​និង​ទី​៣-​នៅ​ប្រាសាទបន្ទាយឆ្មារ​ស្រុក​ថ្មពួក ៕B/