ខេត្តបន្ទាយមានជ័យ​សិស្ស​ជាប់​និទ្ទេស​A២៥​នាក់​បានទទួល​រង្វាន់​ពីស​ម្តេច​តេ​ជោ​

181
ចែករម្លែក

ដោយ​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​សិស្ស​ជាប់​និទ្ទេស​A​ទាំង​២៥​នាក់​ពី​ខេត្តបន្ទាយមានជ័យ​មក​ទទួល​រង្វាន់​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៩ ។​
​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​បាន​អញ្ជើញ​ជួប​សំណេះសំណាល​និង​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​ក្មួយៗ​ចៅៗ​សិស្សានុសិស្ស​ដែល​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ដែល​ទទួលបាន​និទ្ទេស​(A)​ចំនួន​៤៤៣​នាក់​មកពី​ទូទាំងប្រទេស​ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។

​ដោយឡែក​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​ក៏បាន​ដឹកនាំ​សិស្ស​និទ្ទេស​A​ទាំង​២៥​នាក់​លោកគ្រូ​អ្នកគ្រូ​មាតាបិតា​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បេក្ខជន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​និទ្ទេស​A​នា​សម័យ​ប្រឡង​១៩​សីហា​២០១៩​នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ​នោះដែរ ។​

​សូម​រំលឹកថា​ឆ្នាំ​២០១៩​នេះ​គឺជា​ឆ្នាំ​ទី​៦​ហើយ​ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានផ្តល់​កិត្តិយស​ជូន​សិស្ស​ជាប់​និទ្ទេស​A​បាន​ចូលជួប​ការផ្តល់​ឱកាស​ឱ្យ​សិស្ស​និទ្ទេស​A​ជួប​សំណេះសំណាល​ដោយផ្ទាល់​នេះ​គឺជា​ការផ្តល់​តម្លៃ​។​លើកទឹកចិត្ត​ដ៏​ឧត្តុង្គឧត្តម​មួយ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​សម្រាប់​អ្នកសិក្សា ជាពិសេស​ក្មួយៗ ចៅៗ សិស្សានុសិស្ស ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​។​

​នៅឯ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៦​តុលា​២០១៩​អភិបាលខេត្ត​និង​ក្រុមការងារ​ក៏បាន​រៀបចំ​ជូន​ដំណើរ​សិស្ស​និទ្ទេស​A២៥​រូប​និង​អាណាព្យាបាល​ទៅកាន់​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​កម្មវិធី​ជួប​សំណេះសំណាល ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​សិស្ស​ជ័យលាភី​ទាំងនោះ​វិល​ទៅ​ខេត្ត​វិញ​រដ្ឋបាលខេត្ត​និង​ក្រុមការងារ​នឹង​រៀបចំ​ពិធី​ជូន​រង្វាន់​ដល់​ពួកគេ​មួយ​ជាន់​ទៀត​គឺ​ម្នាក់ៗ​នឹង​បាន​ម៉ូតូ​ម៉ា​ហុងដា​ឌ្រី​ម​ថ្មី​១​គ្រឿង​ពី​លោក​ស​សុខា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​)​។​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​បាន​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង​និង​ថវិកា​មួយចំនួនទៀត ៕S/


រូប​ថ​តៈ​សិស្ស​ជាប់​និទ្ទេស​A​ទាំង​២៥​នាក់​ពី​ខេត្តបន្ទាយមានជ័យ​មក​ទទួល​រង្វាន់​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហើយក៏​ទទួល​រង្វាន់​បន្តបន្ទាប់​ច្រើន​ជាន់​ទៀត​(​រូបៈ ភ្នំ​ស្វាយ )​