ខេត្តបន្ទាយមានជ័យ​:​រួមគ្នា​បន្ត​ចុះជួយ​ច្រូតស្រូវ​កសិករ​នៅ​ចុង​សប្តាហ៍​

1303
ចែករម្លែក
  • 35
    Shares

ដោយ​: ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ : មន្ត្រីរាជការ​កងកម្លាំង​យុវជន​និង​មហាជន​រាប់រយ​នាក់​បន្ត​ចុះជួយ​ច្រូតស្រូវ​កសិករ​នៅ​ឃុំ​រហាត់​ទឺ​ក​និង​ឃុំ​បត់​ត្រង់​ស្រុក​មង្គល​បូរី​នា​ថ្ងៃ​សៅរ៍​ទី​១៨​ខែសីហា​ឆ្នាំ​២០១៨ ។​

កម្លាំង​អន្តរាគមន៍​នោះ នា​វាលស្រែ​ពីរ​កន្លែង ដឹកនាំ​ដោយ​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​និង​លោកស្រី​សុង ផល្លី​ន និង​ចូលរួម​ដោយ​អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្ត លោក ជា សុវណ្ណ​ធួន លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ ។​
ឯ​ទីតាំង​មួយទៀត មានការ​ចូលរួម​ពី​លោក លី សារី អភិបាលរង​ខេត្ត លោក រុន​ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី​។
សកម្មភាព​បន្ត​ចុះជួយ​ច្រូតស្រូវ​ទុំ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ទីតាំង​ខាងលើ បានធ្វើ​តាំងពី​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៧ មក​។​

សូម​រំលឹកថា ទឹកជំនន់​និង​ជំនន់​ទឹកភ្លៀង​ក្នុងស្រុក​មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ ពីថ្ងៃ​ទី​២៨​ខែកក្កដា ដល់​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៨​មក បាន​បង្ក​លិចលង់​ដំណាំ​ស្រូវស្រាល​ដើមរដូវ​វស្សា​គឺ​ពុ​ជ​ស្រូវ​សែន​ក្រអូប ពូជ​ស្រូវ​អ៊ី​អ៊ែ រ​៨៥​របស់​កសិករ​បណ្តា​ឃុំ​ខាងលិច​ស្រុក​មង្គល​បូរី​និង ខាងត្បូង​ក្រុង​សិរីសោភ័ណ អស់​ចំនួន ៤.២៦៤​ហិតា ក្នុងនោះ​ខូចខាត​អស់​ចំនួន​២.៤៣៥​ហិកតា ។​

នៅ​ឃុំ​រហាត់ទឹក និង​ឃុំ​បត់​ត្រង់​ស្រុក​មង្គល​បូរី លិចលង់​ចំនួន ៤.១៩៦​ហ​.​ត ក្នុងនោះ​ខូចខាត​២.៤១៥​ហ​.​ត គិត​ជា​កសិករ​មាន ១.៣២៨​គ្រួសារ ។​និង​សង្កាត់​ខ្លះ​នៃ​ក្រុង​សិរីសោភ័ណ រង​លិចលង់​ចំនួន ៦៥​ហិតា ខូចខាត​២០​ហិកតា គិត​ជា​កសិករ​ចំនួន ១០​គ្រួសារ​។​
ក្នុងនោះ​មាន​កម្លាំង​ពលកម្ម​មនុស្ស​ចម្រុះ​ជាង​៣.៥០០​នាក់​បាន​ទៅ​ចុះជួយ​ច្រូត​កន្លងមក ៕​សរន​