ខេត្តបន្ទាយមានជ័យ ចងចាំ​ហើយ​ប្រែក្លាយ​ស្មារតី​ទិវា​ជ័យជំនះ​៧​មករា ទៅជា​បន្ត​អភិវឌ្ឍន៍​ឈានឡើង​

117

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ៍យ​: រដ្ឋបាល មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង ខេត្តបន្ទាយមានជ័យ​ចងចាំ ហើយ​ប្រែក្លាយ​ស្មារតី​ទិវា​ជ័យជំនះ​៧​មករា​ទៅជា​បន្ត​អភិវឌ្ឍន៍​ឈានឡើង​។ នេះ​បើ​យោង​ការលើកឡើង​បន្ថែម​ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​៤០​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ​៧​មករា (១៩៧៩-២០១៩) កាលពី​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០១៩ នៅ​សួន​មានជ័យ​ទីប្រជុំជន​ខេត្តបន្ទាយមានជ័យ ដែលមាន​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា សមាជិក​រាជរដ្ឋាភិបាល ប្រជាជន មហាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​មកពី​គ្រប់​បណ្តា​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត ស្រុក​ក្រុង សិស្ស និស្សិត វិស័យ​ឯកជន ប្រមាណ​ជាង​១​ម៉ឺន​នាក់​ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន និង​លោ​កជ​ស្រី​ម៉ៅ ម៉ា​ល័យ​។ ហើយ​មុននេះ មានការ​រៀបចំ​ដោយ​អាជ្ញាធរខេត្ត ក្បួនព្យុហយាត្រា ត្រូវបាន​ដំណើរការ​មាន​សារុប ៤០​ផែន ស្មើនឹង​ប្រមាណ ជាង​២.៥០០០​នាក់​។

​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ថ្លែងថា លោក​សូមរ​ចូលរួម​ជាមួយ​មន្ត្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​កងកម្លាំង ប្រជាជន មហាជន នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ​ដែល​អបអរសាទរ សប្បាយរីករាយ​នឹង​ថ្ងៃ​ប្រវត្តិសាស្ត្រ ៧​មករា​ដែល​មិនអាច​បំភ្លេចបាន​។ ហើយ​យើង​ខ្មុំ​សូម​ប្រែក្លាយ​នូវ​ការដឹង​គុ​ណូ​ប​ក្កា​រះ​គុណ​ចំពោះ​វីរជន យុទ្ធជន នារី វីរ​ប្រជាជន​កម្ពុជា​និង​បក្ស​កុំមុយនីស្ត រដ្ឋាភិបាល កងទ័ព​វៀតណាម​ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​បុព្វហេតុ​រំដោះជាតិ មាតុភូមិ​ពី​បន​ប្រល័យពូជសាសន៍​ប៉ុលពត អៀង​សារី ខៀវ សំផន នោះ ទៅជា​កម្លាំង​មហា​សាមគ្គីភាព ពួតដៃ​គ្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា ទៅជា​បន្ត​អភិវឌ្ឍន៍​ឈាន​ឡើងលើ​គ្រប់​វិស័យ ក៏ដូចជា​បង្កើន លើកកម្ពស់​ជីវភាព​ប្រជាជន​និង​សេដ្ឋកិច្ចជាតិ ។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​អាន​សារ​របស់​សម្ដេច​តេ​ជោ ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បញ្ជាក់​យ៉ាងច្បាស់​អំពី​ភាពរឹងមាំ​និង​រីកចម្រើន​ដែល​ផ្តើមចេញពី​ស្មារតី​ថ្ងៃ ៧ មករា​គឺ​ប្រជាជន​និង​ប្រជាជាតិ​ទាំងមូល​ទទួលបាន បាន​សុខសន្តិភាព​យ៉ាង​ពេញលេញ​ហើយ​ទទួលបាន​នូវ​អ្វីៗ​គ្រប់បែបយ៉ាង​។​

​សូម្បីតែ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទើបត្រូវ​បានធ្វើ​សមាហរណកម្ម​ក្រោយ​ថ្ងៃ ៧ មករា ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ហើយ​ដែល​បាននិងកំពុង​រស់នៅ​តំបន់​អតីត​ខ្មែរក្រហម អតីត​តំបន់​រណសិរ្ស​រំដោះ​ពលរដ្ឋ​ខ្មែរ រណសិរ្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជន​ដើមកំណើត​ខ្មែរ​នៅក្រៅ​ប្រទេស ក៏បាន​មើលឃើញ​អំពី​គុណ​តម្លៃ​នៃ​ថ្ងៃ​៧​មករា​ថា ពិតជា​បាន​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ន័​លើ​គ្រប់​វិស័យ គ្រប់​ច្រកល្ហក​៕ ល​