ខេត្តបាត់ដំបង​ចង់យក​ក្រុង​និង​ស្រុក​ចំនួន​២​ធ្វើ​គំរូ​ក្នុងការ​ប្រមូល​សំណល់​រឹង​ជាមួយ​ស៊ិន​ទ្រី​

267
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នៅក្នុង​ពិធី​ចុះកិច្ចសន្យា​ប្រមូល​សំណល់​រឹង​ជាមួយ​ក្រុមហ៊ុន​ស៊ិន​ទ្រី​នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង​លោក​សឿ​ម​ប៊ុន​រិ​ទ្ធ​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា “​យក​ក្រុង​បាត់ដំបង ស្រុក​សង្កែ​និង​ស្រុក​ឯក​ភ្នំ​ធ្វើជា​គំរូ​”​សម្រាប់​ស្រុក​១១​ទៀត​នៅ​ខេត្តបាត់ដំបង​ដើម្បី​ធ្វើឱ្យ​ទីប្រជុំជន​ស្អាត​មិន​ប៉ះពាល់​បរិស្ថាន​។​

​លោក​អភិបាលរង​ខេត្ត​បាន​បូកសរុប​បី​ចំណុច​។​ទី​១​ចំពោះ​កាក​សណល់​រឹង​(​សំរាម​)​នៅ​ទីប្រជុំជន​ឱ្យបាន​សមស្រប​តាម​សភាពការណ៍​ជាក់ស្តែង​សម្រាប់​មូលដ្ឋាន​នីមួយៗ​ដោយ​ផ្អែកទៅលើ​ប្រភេទ​អាជីវកម្ម ទីតាំង​ប្រាក់ចំណូល​និង​បរិមាណ​សំរាម​នាំចេញ​ធានា​កុំឱ្យ​ស្ទះ​បញ្ហា​សំរាម​នៅតាម​មូលដ្ឋាន​នៅតាម​ទីប្រជុំជន​។​

ចំណែក​តម្លៃ​ប្រមូល​សម្រាម​នេះ​ត្រូវមាន​កំណត់ហេតុ​នៃ​អង្គប្រជុំ​មាន​បញ្ជី​វត្តមាន​មាន​របាយការណ៍​បញ្ជូន​មក​រដ្ឋបាលខេត្ត​ដែលជា​ឯកសារ​រណប​ព្រោះ​វា​ជា​ឯកសារ​រឹង​មួយ​សម្រាប់​ជួយ​គាំទ្រ​រដ្ឋបាល​ក្រុង​រដ្ឋបាល​ស្រុក​សង្កែ​និង​រដ្ឋបាល​ស្រុក​ឯក​ភ្នំ​។​បើ​មានការ​ចោទប្រកាន់​អ្វី​ផ្សេងៗ​គឺ​យើង​មាន​ឯកសារ​រណប​ពេលដែល​យើង​ចុះទៅ​ធ្វើ​វេទិកា​ពិគ្រោះ​យោបល់​មែន​។​

​ទី​២​ពាក់ព័ន្ធ​នឹង​ការផាកពិន័យ​ចំពោះ​អ្នក​ចោល​សំរាម​តា​ពីស​តា​ពាស​នៅតាម​ទីសាធារណៈ​ឬ​លើ​សួនច្បារ​គឺមាន​នៅក្នុង​ច្បាប់​តាម​អនុ​ក្រិ​ត្យ​លេខ​១០៣​ដែលមាន​មាត្រា​ពី​៣៩​ដល​៥១​ជំពូក​ទី​៧​សុំឱ្យ​ក្រុង​ស្រុក​ពាក់ព័ន្ធ​រៀបចំ​រួច​ឱ្យ​ក្រុមប្រឹក្សា​ក្រុង​និង​ស្រុក​អនុម័ត​ហើយ​ចុះហត្ថលេខា​អត់​ខុស​ទេ​។​ក្នុងនោះ​មាន​ពិន័យ​ចាប់ពី​១​ម៉ឹ​ន​រៀល​១​សែន​ឬ​២​សែន​រៀល​គឺ​ធ្វើតាម​ដីកា​របស់​ក្រុមប្រឹក្សា​ក្រង​ស្រុក​។​

​ចំពោះ​លុយ​ដែល​ផាកពិន័យ​បាន​ត្រូវ​បើក​កុង​មួយ​អាច​សួរ​ខាង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឱ្យជួយ​។​ប៉ុ​ន្ត​នៅពេល​ដំណើរ​គ្រប់គ្រង​ការចាយវាយ​ត្រូវ​សុំឱ្យ​មន្ទីរ​បរិស្ថាន​គួរ​ជម្រុញ​មន្ទីរជំនាញ​ព្រោះ​ជា​ម្ចាស់​ឯកសារ​ត្រូវ​ជំរឿន​នីតិវិធី​នៃ​ការគ្រប់គ្រង​ការចាត់ចែង​ប្រាក់ចំណូល​ពី​ការផាកពិន័យ​អន្តរកាល​នេះ​ត្រូវ​ប្រកាស​ដោយ​ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន​។​

​ទី​៣​ចំពោះ​ADB​ម្ចាស់​គម្រោង​បានឱ្យ​រដ្ឋបាលខេត្ត​ដើររក​ដី​ទីលាន​ចាក់សំរាម​តែ​មិន​ឱ្យនៅ​ជិត​ប្រាសាទ​បាណន់​គឺ​ឆ្ងាយ​១០​គីឡូម៉ែត្រ​។​ទីតាំង​អាចមាន​ពី​២០​ទៅ​៣០​ហិកតា​។​ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​ប្រគល់ឱ្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ព្រោះ​ភ្ជាប់​ទៅជា​មួយ​គម្រោង​អភិវឌ្ឍ​ច្រករបៀង​(​ចាប់ពី​ប៉ោយប៉ែត​មក​បាត់ដំបង​ទៅ​អ្នក​លឿង​និង​ទៅ​បាវិត​៕S/

​រូប​ថ​តៈ​លោក​សឿ​ម​ប៊ុន​រិ​ទ្ធ​ជា​គណៈអធិបតី​ក្នុង​ពិធី​ភាគី​ម្ខាង​ជា​មន្ត្រី​រដ្ឋបាលខេត្ត​តំណាង​មន្ទីរ​បរិស្ថាន​មន្ទីរ​សេដ្ឋកិច្ច​មន្ត្រី​ក្រុង​ស្រុក​និង​ភាគី​ម្ខាង​ទៀត​ជា​ក្រុមហ៊ុន​ស៊ិន​ទ្រី​ល្នុ​ង​នោះ​មាន​លោក​ឧកញ៉ា​ស៊ិន​ទ្រី​នៅ​ចំ​កណ្តាល​