ខេត្តបាត់ដំបង​ធ្វើ​សម្ភាសន៍​ជំរឿន​ប្រជាពលរដ្ឋ​ទួ​ទាំង​ខេត្ត​បាន​ប្រមាណ​៩៩​ភាគរយ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៣ មីនា​

413
ចែករម្លែក

ដោយ:ប៊ុន​ណាត​/បាត់ដំបង​ ៖ ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​លោក​អ៊ីវ កុសល​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​ខេត្ត​បាត់​ដំ​បង​ ធ្វើ​សម្ភាសន៍​ជំរឿន​ប្រជាពលរដ្ឋ​ទួ​ទាំង​ខេត្ត​បាន​ប្រមាណ​៩៩​ភាគរយ​ភាគរយ​គិត​ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៣ ​ខែមីនា ​ឆ្នាំ​២០១៩​ក្នុងនោះ​មាន​ស្រុក​ចំនួន​បី​ធ្វើ​រួច​១០០​ភាគរយ ស្រុក​ចំនួន​១​បាន​៩៩​ភាគរយ ស្រុក​មួយ​បាន​៩៣​​ភាគរយ​ និង​ក្រុង​បាត់ដំបង​យឺត​ជាងគេ​បានតែ​៤៣​ភាគរយ​។​

លោក​ អ៊ីវ កុសល​ បានបញ្ជាក់​ថា បើ​សរុប​ទូ​ទាំង​ខេត្ត​ក្រុមការងារ​ធ្វើ​បទ​សម្ភា​សន៍​ជំរឿន​ប្រជាពលរដ្ឋ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៣ ​ខែមីនា ​សរុប​បាន​២១៨,៣៣៦​គ្រួសារ​និង​បានធ្វើ​សម្ភាសន៍​ចំនួន​១៦៤,៦១០​គ្រួសារ​គិត​ជា​ភាគរយ៧៥​ភាគរយ​។​

បើតាម​របាយការណ៍​ស្តីពី​លទ្ធផល​ជំរឿន​ទូទៅ​ប្រជាជន​ខេត្តបាត់ដំបង​ត្រឹម​ថ្ងៃទី​១៣​ ខែ​
​មីនា ឆ្នាំ​២០១៩​ មោង​១១​ព្រឹក​ គឺមាន​ឃុំ​សង្កាត់​១០២ ភូមិ៨០៩ មណ្ឌល​ជំរឿន​២,៥៨៥​ មន្ត្រី​ត្រួតពិនិត្យ​ចំនួន​៦៤៧​នាក់ មន្ត្រី​សម្ភាសន៍​ចំនួន២,៥៨៥​នាក់ មន្ត្រី​បម្រុង​៥២​នាក់ គ្រូ​បង្គោល​ចំនួន​៥៦​នាក់​។​ក្នុងនោះ​មាន​មន្ត្រី​ជំរឿន​តិចតួច​បាន​បោះបង់ចោល​ក្រោយ​បណ្តុះ​បណ​កតា​ល​រួច​ប៉ុន្តែ​មន​ក​ទីរ​បានជ្រើសរើស ​និង​ប​ណ្តុ​ញ​បណ្តា​លន​ន្ថែ​ម​តាម​ក្រោយ​ឡើងវិញ​គ្រប់​ចំនួន​ហើយ​។​

លោក​ប្រ​ធា​ន​មន្ទីរ​ផែនការ​ខេត្ត​ បាន​ឲ្យដឹងពី​លទ្ធផល​សម្រេចបាន​រហូត​មកដល់​ត្រឹម​មោង១១​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៩​នេះ​ ខេត្ត​បាន​សម្ភាសន៍​ជំរឿន​ប្រមាណ​៩៩
​ភាគរយ​ ហើយ​នៅ​សេសសល់​តិចតួច​ក្នុង​ក្រុង​បាត់ដំបង​ហើយ​ មន្ទីរជំនាញ​បាន​ដាក់​កម្លាំង​មន្ត្រី​ជំរឿន​ពិសេស ​ចុះជួយ​តាម​មណ្ឌល​ជំរឿន​ដែល​មិនទាន់រួច​សង្ឃឹមថា​ម៉ោង​៨យប់​ថ្ងៃទី​១៣ ខែមីនា​ ឆ្នាំ២០១៩​នេះ​ នឹង​បញ្ចប់​ការសម្ភាសន៍​ជំរឿន​ទាំងស្រុង​នៅ​ទូ​ទាំង​ខេត្ត​។​

​ចំពោះ​តួលេខ​ពី​ចំនួន​ប្រជាជន​សរុប ​មិនទាន់បាន​បូកសរុប​រួចរាល់​នៅឡើយ​នៅតាម​បណ្តា​ក្រុង ស្រុក​។​

លោក ​អ៊ីវ កុសល ​ក៏បាន​លើក​ពី​ប​ញក​ហា​ប្រឈម​មួយចំនួន​ដោយ​គ្រួសារ​នៅ​ទី​ប្រជុំ​ជន​មួយចំនួន​តូច ​ពិបាក​រក​ជួប​សម្ភាសន៍​ដោយ​សារ​គាត់​មានការ​ងារ​ធ្វើ​ក្រៅ​ផ្ទះ​។​មណ្ឌល​​ជំរឿន​មួយចំនួន​តូច​ កើន​គ្រួសារ​លើស​ច្រើន​ពី​ការប៉ាន់ស្មាន​ពិសេស​នៅ​ទី​ប្រជុំ​ជន​ហើយ​ការផ្តល់​របាយការណ៍​ជា​តួលេខ​ មានការ​យឺតយ៉ាវ​ពី​មន្ត្រី​ជំរឿន​ក្រុង ស្រុក​។​

ដោយឡែក​ការ​ដោះ​ស្រាយ​មន្ទីរ​ផែនការ​ខេត្ត​បាន និងកំពុង​ព្យា​យាម​ដោះស្រាយ​និង​ជម្រុញ​បន្តទៀត ​ចំពោះ​បញ្ហា​ប្រឈម​ខាងលើ​៕B/


#