ខេត្តបាត់ដំបង​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៦​និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​(៩ ១១ ១៩៥៣-៩ ១១ ២០១៩)

98
ចែករម្លែក

ដោយៈ​គ្រញូង​/បាត់ដំបង ៖ ​នៅមុខ​សាលាខេត្ត​បាត់ដំបង​នា​ព្រឹក​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​រដ្ឋបាលខេត្ត​បាន​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៦ និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​(៩ ១១ ១៩៥៣-៩ ១១ ២០១៩) ​ក្រោម​អធិបតីភាព​លោក ​អ៊ុយ រី​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​លោក​ងួន រត​នះ​អភិបាលខេត្ត​។​

ចូលរួម​ក្នុង​ពិធី​នេះដែរ​រួមមាន​សមាជិក​ក្រុម​​ប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត អភិបាល អភិ​
​បាល​រង​ក្រុង ប្រធាន អនុប្រធាន​មន្ទីរ​នានា​ជុំ​​វិញ​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ចៅសង្កាត់ ក្រុមប្រឹក្សា​ស​ង្តា​ត់​សិស្សានុសិស្ស​ព្រមទាំង​ប្រជាពលរដ្ឋ​ជាង​២​ពាន់​នាក់​។​

លោក ​ងួន រត​នះ ​អភិបាល​នៃ​គណៈ​អភិបាល​​ខេត្ត​មាន​ប្រសា​ន៍​រំលឹកថា​ជា​រៀងរាល់ឆ្នាំ​ខេត្ត​បាត់ដំបង​តែងតែ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​រួមគ្នា​ ដើម្បី​រំលឹក​ទៅដល់​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យភាព​ពេញ​បរិបូ​ណ៍​ពី​អាណា​និគម​និយម​បារាំង​នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​១៩៥៣​ក្រោម​ព្រះរាជ​បូជនីយកិច្ច​របស់​សម្តេច​ព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ​អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លិខិតផ្លូវការ​របស់​សម្តេចព្រះ​មហាវីរក្សត្រ​បាន​បញ្ជាក់ថា​ ចាប់ពី​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​១៩៥៣​តទៅ​គឺ​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​មួយ​មិន​ស្ថិតនៅក្រោម​អាណានិគមនិយម​របស់​ប្រ​ទេស​ណាមួយ​ឡើយ​។​ចាប់ពីពេលនោះ​មក​ប្រ​ទេស​មហាអំណាច​ផ្សេងទៀត​យ៉ាងច្រើន​បានទទួល​ស្គាល់​។​

លោក​អភិបាលខេត្ត​បាន​បន្តថា ​ប្រទេស​កម្ពុជា​ដែល​បាន​ឯករាជ្យ​ពេញលេញ​មិន​ចំណុះ​ប្រទេស​ផ្សេង​គឺ​ចាប់ផ្តើម​អភិវឌ្ឍ​ខ្លួន​យ៉ាងខ្លាំង​ល្បីល្បាញ​ស្ទើរ​គ្រ​ប់វ​ស័​យ​គឺ​ក្នុងសម័យ​សង្គមរាស្ត្រនិយម​ក្រោម​ព្រះរាជ​កិច្ចដឹកនាំ​ដោយផ្ទាល់ ​ពី​សម្តេចព្រះ​នរោត្តម​សីហនុ​។​ជាមួយនឹង​បុណ្យ​ឯករាជ្យ​នេះ​យើង​ក៍​ប្រារព្ធ​ទិវា​កំណើត ​កងយោធពល​ខេមរភូមិន្ទ​
​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦​ដូចគ្នា​។​

បន្ទាប់មក​មាន​មេបញ្ជាការរង​តំណាង​ខាង​កង​យោធភូមិភាគ​ទី​៥​ឡើង​ធ្វើការ​ប្តេជ្ញាចិត្ត​ការពារ​ជាតិ មាតុភូមិ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី ការពារ​បូរណភាព​ទឹកដី ការពារជាតិ សាសនា​និង​ព្រះមហាក្សត្រ​ឱ្យបាន​គង់វង្ស​យូរអង្វែង ​មិនឱ្យ​សត្រូវ​ណា​ចូលមក​ឈ្លានពាន​ទឹកដី​សូម្បី​តែមួយ​មី​លី​ម៉ែត្រ​បានឡើយ​៕B/