ខេត្តបាត់ដំបង​ប្រារព្ធ​ខួប​ទី​៤០​ទិវា​ជ័យជម្នះ​៧​មករា​សួនច្បារ​នាគ​បាញ់​ទឹក​

433
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: នៅ​ទីធ្លា​សួន​នាគ​បាញ់​ទឹក ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៩ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បា​ដំបង សហការ​ជាមួយ​រដ្ឋបាលខេត្ត​បាន​ប្រារព្ធ​ខួប​ទី​៤០​ទិវា​ជ័យជម្នះ​៧​មករា (០៧​មករា​១៩៧៩-៧​មករា​២០១៩) ក្រោម​អធិបតីភាព​លោក ច័ន្ទ សុផល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបាត់ដំបង តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបាត់ដំបង លោក​អ៊ុយ រី​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​ងួន រត​នះ​អភិបាលខេត្ត​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន​មេបញ្ជាការរង​យោធភូមិភាគ​ទី​៥​។​

​ចូលរួម​ក្នុង​ពិធី​នេះដែរ មាន​អគ្គ​កុង​ស៊ូ​ល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ទីប្រឹក្សា​រាជរដ្ឋាភិបាល សមាជិក សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​អភិបាលរង​ខេត្ត ព្រះ​​មេគណ​ខេត្ត​ទាំងពីរ​គណៈ មន្ទីរ​នានា​ជុំវិញ​ខេត្ត មន្ត្រីរាជការ​ព្រមទាំង​សិស្ស និស្សិត​និង​ប្រជាពលរដ្ឋ​ចូលរួម​ជាង​១​ពាន់​នាក់​។​

​បន្ទាប់ពី​ព្រះសង្ឃ​ស្វាធ្យាយ​ជយ​ន្តោ និង​ប្រគេន​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​៧​អង្គ​រួចមក មាន​ពិធី​ហែរ​ក្បួនព្យុហយាត្រា​ទាំង​១០​ផែន​។​

​លោក ច័ន្ទ សុផល បាន​លើកឡើងថា រយៈពេល​៤០​ឆ្នាំ​កន្លងទៅនេះ អ្វីៗ​បាន​ផ្លាស់ប្តូរ​ស្មាន​មិន​ដល់​។ កម្ពុជា​ដែល​ត្រូវបាន​បំផ្លាញ​ខ្ទេចខ្ទី​អស់​ទៅហើយនោះ បាន​ប្រឹង​ងើបឈរ​ឡើង និង​កំពុង​បោះ​ជំ​ហ៊ាន​ទៅមុខ​យ៉ាង​ស្វាហាប់​លើ​មាគ៌ា នៃ​សុខសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និង​អភិវឌ្ឍ​។ ថ្វីបើ​យើង​បាននិងកំពុង​រស់នៅ​យ៉ាង​សុខសាន្ត និង​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​លើ​គ្រប់​វិស័យ ដែល​យើង​សម្រេចបាន​មកទល់ពេលនេះ​ក្តី ក៏​យើង​នៅតែ​ត្រូវ​ចងចាំ​នូវ​ព្រឹត្តិការណ៍​ដ៏​ឈឺចាប់​ខ្លោចផ្សា​ពី​អតីត​កាលដែល​ធ្វើឱ្យ​ប្រជាជាតិ​យើង ស្ទើរតែ​ត្រូវបាន​វិនាស​សូន្យ ដើម្បី​យល់​ជ្រួតជ្រាប​ឱ្យបាន​ច្បាស់លាស់​ត្រឹមត្រូវ​អំពី​តំណាក់កាល​ជា​ប្រវត្តិសាស្ត្រ ដែល​យើង​បាន​ឆ្លងកាត់ បណ្តា​មេរៀន​ដ៏​មាន​ត​ម្រ​បស់​ជាតិ និង​ទិសដៅ​ភារកិច្ច​សម្រាប់​ការកសាង និង​ការពារ​ប្រទេស​ត​ទៅមុខទៀត​៕ ល​

#