ខេត្តពោធិ៍សាត់​ប្រឡង​ជ្រើសរើស​បេក្ខជន​ប​ញ្ជូ​ល​ក្នង​ក្របខណ្ឌ​មន្ត្រី​ពន្ធនាគារ​

574
ចែករម្លែក

​ដោយ:​ពស​/​ពោធិ៍សាត់ : ក្រសួងមហាផ្ទៃ​និង​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ បានរៀបចំ​ការប្រឡង​ជ្រើស​រើស​​បេក្ខជន​បញ្ចូល ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ ដែល​បាន​ដំណើរការ​សម័យ​ប្រឡង​នា​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​មណ្ឌលអនុវិទ្យាល័យ​ពោធិ៍សាត់ ស្ថិត​ក្នុងភូមិ​ចំការចេក​ខាងត្បូង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ក្រោមវត្តមានលោក ចេង ឡៃ ប្រធាន​មណ្ឌល​និងជា​អភិបាលរងនៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​។​

សម្រាប់​ខេត្តពោធិ៍សាត់ ក្រសួងមហាផ្ទៃ​បានកំណត់​ឲ្យ​មាន​មួយ​មណ្ឌល ស្មើនឹង​១៧​បន្ទប់​បេក្ខជន​ចុះឈ្មោះ​ប្រឡង ចំនួន​៣៩០​នាក់ ស្រី​១៤៤​នាក់​ក្នុងនោះ​មន្ត្រី​ប្រតិបត្តិ​នៅ​ពន្ធនាគារ​មាន​បេក្ខជន​៣៤៦​នាក់​ស្រី​១២៦​នាក់ មន្ត្រី​ជំនាញ​ឯកទេស​ចំនួន ៤៣​នាក់​ស្រី​១៨​នាក់​និង​វេជ្ជបណ្ឌិត​១​រូប​។ វិញ្ញាសារ​សម្រាប់​មន្ត្រី​ប្រតិបត្តិ​ពន្ធនាគារ​រួមមាន​ចំណេះ​ទូទៅ ចំណេះ ដឹង​លើ​វិស័យ​ពន្ធ នាគារ គណិតវិទ្យា តែងសេចក្តី​ឬ​ការសរសេរ​លិខិត​រដ្ឋបាល វិញ្ញាសារ​សម្រាប់​មន្ត្រី​ជំនាញ​ឯកទេស​វេជ្ជ បណ្ឌិត ពេទ្យ​មធ្យម វិស្វករ ក្សេត្រសាស្ត្រ ស្ថាបត្យករ បសុពេទ្យ​និង​មន្ត្រី​ជំនាញ​ព័ត៌មាន វិទ្យា​និង​វិញ្ញាសារ​ចំណេះដឹង ទូ​ទៅលើ​វិស័យ​សិទ្ធិមនុស្ស ។​

លោក ចេង ឡៃ ប្រធាន​មណ្ឌល​និង​ជា​អភិបាលរង​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់ មានប្រសាសន៍ សំណេះសំណាល ក្នុង ឱកាស​បើក​វិញ្ញាសារ​ប្រឡង​ថា ដើម្បី​រក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ​និង​វិន័យ​នៅក្នុងពេល​ប្រឡង​ឲ្យ​ប្រព្រឹត្ត ទៅបាន ល្អប្រសើរ ទៅ តាម​ការរំពឹងទុក​នោះ​បេក្ខជន​ទាំងអស់​ត្រូវគោរព​និង​អនុវត្តតាម​បទ​ប្បញត្តិ​នៃ​មណ្ឌល​ប្រឡង ។ បើ​បេក្ខជន រូប​មួយណា​ប្រព្រឹត្តល្មើស ទៅនឹង​បទ​ប្បញ្ញត្តិ បេក្ខជន​រូបនោះ​ត្រូវ​ប្រឈម​នឹង​ការបញ្ឈប់​មិន ឲ្យ​ប្រឡង​ហើយ​កិច្ចការ របស់ បេក្ខជន​រូបនោះ​នឹងត្រូវ​បាន​ពិន្ទុ​សូន្យ និង​ទទួល​កម្រិត​វិន័យ​ផ្សេងៗ​ទៀត​ដែល​ត្រូវបាន​កំណត់ដោយ​គណកម្មកា​រ កណ្តាល រៀបចំ​ការប្រឡង​។​

ជាមួយគ្នា​នោះ​បេក្ខជន​គ្រប់ៗ​រូប ត្រូវតែ​អនុវត្ត​ទៅតាម​ការណែនាំ​របស់​មេ​ប្រយោគ អនុរក្ស រក្សា​របៀប រៀបរយ និង​រក្សា​ភាព​ស្ងៀមស្ងាត់ ។ បេក្ខជន​មិនត្រូវ​លួច​ចម្លង មិនត្រូវ​ពិភាក្សា មិនត្រូវ​យកជាតិ​ផ្ទុះ មិន​ប្រើប្រាស់ ទូរស័ព្ទ​និង​ឧបករណ៍ អេ​ឡិច ត្រូ​និ​ច ហើយ​បើ​ករណី​រកឃើញ​របស់​ហាមឃាត់​ណាមួយ​នោះ​នឹងត្រូវ​បណ្តេញ ចេញពី​បន្ទប់ ប្រឡង​។​

ក្នុងនាម​ប្រធាន​មណ្ឌល​និង ក្នុងនាម​រដ្ឋបាលខេត្ត លោក​សូម​ឲ្យ​ក្មួយៗ ជា​បេក្ខជន​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ទៅ តាម សមត្ថភាព ខ្លួនឯង ទើប​វា​ប្រសើរ​បើ​ចេះ​នឹង​ជាប់​បើ​មិនចេះ​ពិតជា​ធ្លាក់​មិន​ខាន​ព្រោះថា​កិច្ចដំណើរការ​ប្រឡង​នេះ​មានតែ​រយៈ ពេល​មួយ​ព្រឹក​ហេតុនេះ​សូម​ព្យាយាម​និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់ៗ​គ្នា​៕B/