ខេត្តព្រៃវែង​ រក​ថវិកា​បាន​ជាង​៣​លាន​ដុល្លារ​ពី​ភ្ញៀវទេសចរ​ជាង​៣១​ម៉ឺន​នាក់​ ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​

409
ចែករម្លែក
  • 136
    Shares

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ សង្ក្រាន្ត​ព្រៃវែង​អាច​ឈរ​នៅ​លំដាប់ថ្នាក់​ខ្ពស់​មួយ​ក្នុងចំណោម​ប​ណ្ដោ​​ខេត្ត​ក្រុង​ទាំងអស់​ដែល​បានរៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​។​នេះ​បើតាម​តួ​លេខ​របស់​ក្រសួងទេសចរណ៍​បាន​បញ្ចេញ​ចំនួន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​បាន​ដើរលេង​កម្សាន្ត​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០១៩ ខេត្តព្រៃវែង មាន​ចំនួន​ភ្ញៀវ​ដល់​ទៅ​ជាង ៣១​ម៉ឺន​នាក់​និង​រក​ចំណូល​ជាង​៣​លាន​ដុល្លារ​ពី​ភ្ញៀវទេសចរ​។

​លោក​ជា​ សុ​មេធី​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តព្រៃវែង​បាន​សម្តែង​ការភ្ញាក់ផ្អើល​ចំពោះ​ចំនួន​តួលេខ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​សប្បាយ​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំនេះ​បើ​គិត​តាម​តួលេខ​ដែល​បញ្ចេញ​ដោយ​ស្នងការ​ខេត្ត​ចំនួន​ភ្ញៀវ​៣១៩.២០០​នាក់​ដែល​ចូលមក​ទស្សនា​នេះ ​ធ្វើឲ្យទឹកប្រាក់​ចំនួន​ប្រមាណ​ជាង ៣​លាន​ដុល្លារ ចាក់​ចូលក្នុង​សេដ្ឋកិច្ច​ខេត្តព្រៃវែង​។

​ចំណែក​លោក​ស ​សុខា​ អនុប្រធាន​សហភាព​សហ​ព័ន្ធ​កម្ពុជា​និង​ប្រធាន​គណៈកម្មការ​រៀបចំ​សង្ក្រាន្ត​ព្រៃវែង​ឆ្នាំ​២០១៩​បាន​ថ្លែងថា ជ​ក្រុមការងារ​របស់លោក​និង​រដ្ឋបាល​ខេត្តព្រៃវែង​កំពុង​ពិចារណា​លើ​ការរៀបចំ​សង្ក្រាន្ត​នៅ​ឆ្នាំក្រោយ​។​គិត​មកដល់ពេល់នេះ​ក្រុមការងារ​មួយចំនួន​នៅទីនេះ​បាន​ចូលរួម​រៀបចំ​ព្រឹ​ត្តិ​ការណ៍​ង្ក្រា​ន្ត​ចំនួន​ប្រាំ​ពីរលើក​រួចមកហើយ ដោយ​បី​លើក​នៅ​ខេត្តសៀមរាប​។

​ជាមួយគ្នានេះ លោក ស សុខា បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ប្រតិបត្តិ​គណៈកម្មការ និង​អនុគណៈកម្មការ​ទាំងអស់ កងកម្លាំង​ទាំង ៣​ប្រភេទ មន្ត្រី​សុខាភិបាល សិល្បករ​សិល្បការិនី យុវជន​ស្ម័គ្រចិត្ត ជាពិសេស​រដ្ឋបាលខេត្ត ដែល​ដឹកនាំ​ដោយ​លោក ជា សុ​មេធី ហើយ​កាន់តែ​ពិសេស ក្រុមការងារ​បរិស្ថាន ដែល​បាន​រួបរួមគ្នា​ប្រឹង​អស់កម្លាំង​កាយ​ចិត្ត បំពេញការងារ​តាម​ផ្នែក​រៀងៗ​ខ្លួន មិន​ខ្លាច​នឿយហត់​ ហាល​ក្តៅ​ហាលខ្យល់ ​អត់ងងុយ​ ដោយស្មោះ​អស់ពី​ចិត្ត​ប្រកបដោយ​មនសិការ​ទទួល​ខុសត្រូវ និង​ម្ចាស់ការ ។

​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង​នៅ​ឆ្នាំនេះ​មាន​កម្មវិធី​កម្សាន្ត​សប្បាយ​ជាច្រើន​ដូច​ជា​ការលេង​ល្បែង​ប្រជាប្រិយ ការសម្ដែង​ក្បាច់គុន​ល្បុ​ក្ក​តោ ប្រដាល់​គុន​ខ្មែរ តំបន់​ត្រជាក់ចិត្ត​ ការប្រឡង​ប្រុស​ស្អាត​ស្រី​ស្អាត ការប្រឡង​ចម្រៀង​ ការប្រឡង​បវរ​ស្ដ្រី​វ័យ​ចំណាស់​។​ការតាំង​ពិ​ព័រ​ណ៍ស្ដង់​ស​.​ស​.​យ​.​ក​ទាំង​១៣​ស្រុក​/​ក្រុង​ ស្ដង់​ពិ​ព័រ​ណ៍ផលិតផល​ជាតិ​និង​អន្តរជាតិ​និង​ជាពិសេស​ការ​ដង្ហែ​ក្បួន​សង្ក្រាន្ត​ព្រៃវែង​។​

​គួរបញ្ជាក់​ផងដែរ​ថា ​នេះ​ជា​លើក​ទី​បួន​ហើយ​ដែល​ខេត្តព្រៃវែង​បានរៀបចំ​សង្ក្រាន្ត​ដោយ​ពីរលើក​ធ្វើ​នៅតាម​បណ្ដាល​ស្រុក និង​ពីរលើក​ចុងក្រោយ​នេះ​ធ្វើ​នៅ​ទី​រួម​ខេត្តព្រៃវែង​ផ្ទាល់​តែម្ដង​៕S/​Ha