ខេត្តព្រះវិហារ​នៃ​ប្រទេស​កម្ពុជា​និង​ក្រុង​លី​ជាំ​ង​ខេត្ត​យូ​ន​ណាន​ប្រទេស​ចិន​ចងសម្ព័ន្ធ​មេត្រីភាព​

974
ចែករម្លែក

​នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ ២០១៨ ក្រុង​លី​ជាំ​ង​ខេត្ត​យូ​ន​ណាន ប្រទេស​ចិន និង​ខេត្តព្រះវិហារ​នៃ ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​លើ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី ការ​ចងសម្ព័ន្ធ មេត្រីភាព​អន្តរជាតិ ។ ភាគី​ទាំងពីរ​នឹង​រួមគ្នា​បង្កើន​ការ ផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​លើ វិស័យ​កសិកម្ម ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍​និង​ការការពារ​បេតិកភណ្ឌ​វប្បធម៌ ពិភពលោក​ជាដើម ។​
​ ​
​អ្នកទទួលខុសត្រូវ​ពាក់ព័ន្ធ​នៃ ក្រុង​លី​ជាំ​ង​បាន​បញ្ជាក់ថា ប្រទេស ទាំងពីរ​ចិន និង​កម្ពុ​ជាមាន មិត្តភាព​ដ៏​ជ្រាលជ្រៅ ។ ក្រុង​លី​ជាំ​ង និង​ខេត្ត ព្រះវិហារ​សុទ្ធតែជា​កន្លែង​ដែលមាន​បេតិកភណ្ឌ វប្បធម៌​ពិភពលោក ហើយ មាន​ចំណុច​ដូចគ្នា​ជាច្រើន​ក្នុងការ អភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍ និង​ការអភិវឌ្ឍ​ធនធានជីវសាស្ត្រ​ជាដើម ។ ដូច្នេះ​ភាគី​ទាំងពីរ​អាចមាន​ចន្លោះ ទូលំទូលាយ​ក្នុង ការពង្រឹង និង​ពង្រីក កិច្ចសហប្រតិបត្តិការ ។ ភាគី​លី​ជាំ​ង សង្ឃឹមថា ភាគី​ទាំងពីរ​នឹង​អាច​ជំរុញ កិច្ចសហប្រតិបត្តិការ​គ្រប់​រូបភាព និង គ្រប់​ជ្រុងជ្រោយ ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​សម្ព័ន្ធមេត្រីភាព រវាង​ភាគី​ទាំងពីរ ទទួលបាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​កាន់តែ ច្រើនឡើងៗ ។ អ្នកទទួលខុសត្រូវ​នៃ ខេត្តព្រះវិហារ​បាន​ថ្លែងថា ក្រុង​លី​ជាំ​ង ជា​ក្រុង​ដ៏​ស្អាត​មួយ ដែលមាន​លក្ខណៈ បើកទូលាយ និង​មាន​អរិយធម៌​ត្រចះ​-​ត្រចង់ ។ ខេត្តព្រះវិហារ​សង្ឃឹមថា តាមរយៈ​ការចង​សម្ព័ន្ធមេត្រីភាព​រវាង ភាគី​ទាំងពីរ ប្រជាជន​នៃ​ខេត្តព្រះវិហារ និង​ក្រុង​លី​ជាំ​ង​នឹង​អាច​ទទួលបាន​នូវ​ផលប្រយោជន៍ ជាក់ស្តែង​កាន់តែច្រើន និង​ពង្រឹង​ចំណងមិត្តភាព​រវាង ប្រទេស ទាំងពីរ​ចិន និង​កម្ពុជា ៕ ដោយ លីវ យ៉ុង​

​ក្រុង​លី​ជាំ​ង​ខេត្ត​យូ​ន​ណាន ប្រទេស​ចិន និង​ខេត្តព្រះវិហារ​នៃ ប្រទេស​កម្ពុជា បាន​ចុះហត្ថលេខា​លើ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី ការចង​សម្ព័ន្ធមេត្រីភាព​អន្តរជាតិ (​រូបថត​ដោយ Zhou Shijing)​