ខេត្តមណ្ឌលគិរី​: ប្រជាពលរដ្ឋ​ជិត​១០០​នាក់​បាន​ពុល​ទឹកជា​បន្តបន្ទាប់ តែ​មិនមាន​អ្នក​បាត់​បង់ជីវិត​

1358
ចែករម្លែក
  • 358
    Shares

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: មនុស្ស​ប្រុស​ស្រី​ប្រមាណ​ជិត​១០០​នាក់​ទៅហើយ បាន​រង​នូវ​ការពុល​ទឹកជា​បន្តបន្ទាប់ គិត​ចាប់តាំងពី​ល្ងាច​ថ្ងៃទី​៩ រហូតដល់​វេលា​ថ្ងៃត្រង់​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០១៨​នេះ តែ​ចំពោះ​អត្រា​បាត់បង់​ជីវិត​នៅ​មិនទាន់មាន កើតឡើង​ក្នុង​ហេតុការណ៍​នេះនោះ​ទេ​។​

​សេចក្ដី​ការណ៍​ពី​ភ្នាក់ងារ​រស្មី​កម្ពុជា ប្រចាំខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ បានកើត​ឡើងលើ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ព្រះ និង​ភូមិ​រណែង ក្នុង​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក្រោយ​ពេលដែល​ពួកគាត់​ពិសារ​ទឹកអូរ​ព្រះ និង​មួយចំនួន​ពិសារ​ទឹកភ្លៀង​។ ក្រោយ​ហេតុការណ៍​ផ្ទុះ​នូវ​ការសង្ស័យថា ពុល​នេះ ជនរងគ្រោះ​ត្រូវបាន​ប​ញ្ជួ​ន​មក​សង្គ្រោះ​ជា​បន្តបន្ទាប់​នៅតាម​គ្លីនិក​ឯកជន ក៏ដូចជា​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល​ខេត្តក្រចេះ ព្រោះ​មាន​ចម្ងាយ​ផ្លូវ​ជិត​ជាង​មក​ខេត្តមណ្ឌលគិរី​។ ក្រោយ​កើតហេតុ​នោះដែរ អភិបាលខេត្ត​មណ្ឌលគិរី​លោក ស្វាយ សំ​អ៊ាង ក៏បាន​ដឹកនាំ​មន្ត្រីរាជការ ពិសេស​មន្ទីរ​សុខាភិបាល​ខេត្ត ចុះជួយ​អន្តរាគមន៍ ជា​បន្តបន្ទាប់​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ការដែល​សង្ស័យថា ពលរដ្ឋ​បាន​រង​នូវ​ការពុល​នេះ គឺ​វា​បាន​កើតឡើង​ជំហាន​ដំបូង​គិត​ចាប់ ពី​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៩​ឧសភា រហូតដល់​ម៉ោង​០៧​ព្រឹក​ថ្ងៃទី​១០ មាន​ចំនួន​ជនរងគ្រោះ​១៩​នាក់ ហើយ​បាន​ធូរស្រាល​ត្រឡប់ទៅផ្ទះ​វិញ​។ ក្នុងនោះ ពី​ម៉ោង​៧​ព្រឹក​ថ្ងៃ​ដដែល រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់ ជនរងគ្រោះ​បាន​បន្ត​កើនឡើង​ទៀត​ចំនួន​៦១​នាក់​ទៀត សរុប​ទាំងពីរ​ថ្ងៃ គឺ​ចំនួន​៨០​នាក់​ហើយ​នេះ បើ​ផ្អែកលើ​ការ​ឲ្យ​ដឹង​ពី​លោក នួន សារ៉ន អភិបាលស្រុក​កែវ​សីមា និង​លោក ស៊ុន ប៊ុនធឿន អធិការនគរបាល​ស្រុក​ថ្លែងប្រាប់​។​

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​លោក​វិ​ជ្ជ​បណ្ឌិត ប៊ុន សួរ ថ្លែង​ពុំទាន់​អត្ថាធិប្បាយ​លើ​ករណីនេះ ព្រោះ​ក្រុមគ្រូពេទ្យ​របស់លោក​កំពុង​ដុតដៃដុតជើង​អន្តរាគមន៍​ទប់ស្កាត់ និង​ស្វែងរក​ប្រភព នៃ​សា​ធាតុ​ពុល ជាមុនសិន​។ លោក​ថា កាលពី​ថ្ងៃទី​០៩ លោក​បាន​សួរនាំ​ជនរងគ្រោះ​ពួកគាត់​ឆ្លើយថា មុន​កើត​អាកា​រះ​ថប់ ដង្ហើម ចុកពោះ ក្អួតចង្អោរ ក្រោយ​ពេលដែល​ពិសារ​ទឹក​ក្នុង​អូរ និង​ទឹកភ្លៀង​ដែល​ត្រង​ទុក​ប្រើ​នោះ​។ យ៉ាងណា​ការសន្និដ្ឋាន​នៅ​ពុំទាន់​អា​ច​បញ្ជាក់ ព្រោះ​ត្រូវយក​ទឹក និង​របស់របរ​មួយចំនួនទៀត ប​ញ្ជួ​ល​ក្នុង​មន្ទីរពិសោធន៍​សិន​។​

​នគរបាល​មូលដ្ឋាន​បាន​រាយការណ៍​មក​ថា ទឹកអូរ​ព្រះ​នោះ​ជា​ទឹក​ដែល​អ្នកភូមិ​ប្រើប្រាស់​ជាប្រចាំ និង​ពុំមាន​ខ្សែ​ត​ភ្ជាប់​គ្នា​និង​អូរ​តេ ដែល​រង​ការពុល​ប្រជាពលរដ្ឋ​នៅ​ក្រចេះ​នោះឡើយ​៕ ល​