ខេត្តសៀមរាបរៀបចំពិធីបិទវគ្គ​​បណ្តុះបណ្តាល ស្តីពីស្តង់ដារអនុវត្តន៍​ការងារ ខៃសិន KAIZEN របស់​ប្រទេស​ជប៉ុន

88
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ លោកប្រធាន មន្ទីរពាណិជ្ជកម្មខេត្តសៀមរាបបានចូលរួមជាអធិបតីបិទវគ្គបណ្តុះ បណ្តាល ស្តីពីស្តង់ដារអនុវត្តន៍ការងារ ខៃសិន KAIZEN របស់ប្រទេសជប៉ុន នៅសណ្ឋាគារ Angkor Paradise ខេត្តសៀមរាប។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីមន្រ្តី មន្ទីរពាណិជ្ជកម្មខេត្ត អាជីវករ និងពាណិជ្ជករ ក្នុងខេត្ត សៀមរាប សរុប ៥០នាក់ ដើម្បីយល់ដឹងអំពីការផ្លាស់ប្តូរគំនិតអាជីវកម្ម និងអនុវត្តន៍ស្តង់ដារការងារខៃសិន (KAIZEN) ដ៏មានប្រសិទ្ធិភាព របស់ប្រទេសជប៉ុន ។

ក្នុងនោះមានអ្នកជំនាញមកពីប្រទេសថៃ និងប្រទេសជប៉ុន បានចែក រំលែក បទពិសោធ​ន៍អំពី 5S ដែលធ្វើឲ្យបុគ្គលិកពេញចិត្តនឹងការងារ ហើយក្រុមហ៊ុនចំណាយលុយតិចផងដែរ។ ហើយការ សិក្សាផ្តោត សំខាន់ទៅលើចំនុចដូចជា ទី១ សម្រិតសម្រាំង S1 (Organization) ត្រូវលុបបំបាត់ ឫញ៉ែករបស់ចាំបាច់ ឬមិនចាំបាច់, ទី២សណ្តាប់ ធ្នាប់ S2 (Neatness) ត្រូវចេះរៀបចំ ហើយរកបានលឿនជាងមុន, ទី៣សម្អាត S3 (Cleaning) ត្រូវត្រួត ពិនិត្យភាពខុសប្រក្រតី, ទី៤ស្តង់ដារ S4 (Standardization) ចាប់ផ្តើមបង្កើតបទដ្ឋានស្តង់ដារ ហើយថ្នាក់ក្រោម និងថ្នាក់ដឹកនាំ ត្រូវអនុវត្តន៍តាមស្តង់ដារ និងទី៥បណ្តុះបណ្តាល ឫ ស្ថិតស្ថេរ S5 (Training / Discipline) ត្រូវបង្រៀនឲ្យយល់ពីវិន័យ ឫរបៀបធ្វើ ការ ងារ ។ ល។

វគ្គបណ្តុះបណ្តាលខាងលើនេះដែរ ប្រព្រឹត្តឡើងក្នុងរយ:ពេល ៥ថ្ងៃ ចាប់ពី ថ្ងៃទី ២០-២៤ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារ Angkor Paradise៕B/