ខេត្តសៀមរាប​និង​ខេត្ត​ចំនួន​៥​ទៀត​ចាប់ផ្តើម​មាន​ភ្លៀង​កក់ខែ​ពីថ្ងៃ​ទី​២៣​ដល់​២៤​ខែមីនា​ខាងមុខ​

769
ចែករម្លែក
  • 4.6K
    Shares

ដោយ​គូលែន​/​សៀមរាប​÷​នេះ​បើ​យោងតាម​ការជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​២៣ ដល់​២៤​ខែមីនា ខេត្តសៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ និង​មាន​ភ្លៀង​កក់ខែ​លាយឡំ​ជាមួយ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ផងដែរ​។​

​ដោយឡែក​ចាប់ពី​ថ្ងៃទី​២១ ដល់​២៤​ខែមីនា នៅតាម​បណ្តា​រាជធានី​ខេត្ត​មួយចំនួនទៀត និង​មាន​ភ្លៀង​កក់ខែ​ដូចគ្នា ដែលមាន​ដូចជា រាជធានី​ភ្នំពេញ ព្រៃវែង ស្វាយរៀង ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ តាកែវ កំពង់ធំ កំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ និង​មាន​ភ្លៀង​កក់ខែ​លាយឡំ​ជាមួយ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក​ឃើញថា សម្ពាធ​ទាប​នៅលើ​ផ្ទៃដី បន្ត​គ្របដណ្តប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយគ្នានេះ​កម្ពុជា និង​ចាប់ផ្តើម​ទទួល​ឥទ្ធិពល​ពី​ខ្យល់ ដែល​បក​មកពី​ទិសខាងកើត​និង​ទិសអាគ្នេយ៍​។

​លក្ខណៈ​បែបនេះ​និង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​មួយចំនួន​មាន​ភ្លៀង​កក់ខែ​។​ដោយ​ក្រសួង​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​និង​កើតមានឡើង ជាយថាហេតុ នៅពេល​មេឃ​រកកលភ្លៀង​៕S/