ខេត្តសៀមរាប​បើក​វគ្គ​បណ្ដុះបណ្ដាល​ការងារ​ព្យាបាល និង​ស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​

266
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​តារា​រង្សី ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោម​វត្តមាន​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោក ឈុំ វណ្ណា​រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការគ្រប់គ្រង និង​អភិបាលកិច្ច​លើ​ការងារ​ព្យាបាល និង​ស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​នៅ​កម្ពុជា​។​

​ដោយ​លោក​អភិបាលខេត្តរង​ឲ្យ​និយាយថា​គ្រឿងញៀន គឺជា​បញ្ហា​រួម​របស់​យើង និង​ជា​កាតព្វកិច្ច​ទទួលខុស​ត្រូវ​របស់​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ គ្រប់លំដាប់​ថ្នាក់ អង្គការ​សង្គម​ស៉ី​វិល​ជាតិ អន្ដរជាតិ និង​ប្រជាពលរដ្ឋ​គ្រប់រូប ដែល​ចាំបាច់​ត្រូវ​បន្ដ​សហការគ្នា​ឲ្យ​បាន​ជិតស្និទ្ធ ដើម្បី​បង្ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន និង​ការពារ​កុំ​ឲ្យ​បងប្អូន​សាច់ញាតិ និង​មិត្តភក្ដិ​របស់​យើង​ចាញ់​ការបោក​បញ្ឆោត​ក្រុម​ឧក្រិដ្ឋជន​ធ្លាក់ខ្លួន​ទៅជា​អ្នកពាក់ព័ន្ធ និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​៕