ខេត្តសៀមរាប​៖ បេក្ខជន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ៧៧​ភាគរយ​នៃ​បេក្ខជន​សរុប​

756
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: បេក្ខជន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទាំង​ខេត្តសៀមរាប ចំនួន ៥,៩៧០​នាក់ ស្រី​ចំនួន ៣,៣៨០ នាក់ ស្មើនឹង ៧៧% នៃ​បេក្ខជន​ដែល​បាន​ប្រឡង​ចំនួន ៧,៧៥៣​នាក់ ក្នុងនោះ​និទ្ទេស A ចំនួន ៣១​រូប​, B ចំនួន ១៤៧​រូប​, C ចំនួន ៤៧៧​រូប​, D ចំនួន ១,៥៣៣​រូប​, និង​និទ្ទេស E ចំនួន ៣,៧៨២​រូប​។

​ចំពោះ​បេក្ខជន​ដែល​ទទួលបាន​និទ្ទេស A ចំនួន ៣១​រូប ស្រី​ចំនួន ១៨​រូប និង​ទទួលបាន ម៉ូតូ ម្នាក់​មួយគ្រឿង ពីស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប​នាពេល​ដ៏​ខ្លី​ខាងមុខ​៕