ខេត្តសៀមរាប​: នគរបាល​ចុះ​ដាក់​គោលដៅ​ត្រួតពិនិត្យ និង​ចាប់​ដកហូត​បាន​ម៉ូតូ​កែច្នៃ​មួយចំនួន​

1022
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: តប​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​មានការ​ចង្អុលបង្ហាញ​បន្ថែម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប លោក​វរៈសេនីយ៍ឯក ជិម សុវណ្ណ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ចុះ​ដាក់​គោលដៅ​ត្រួតពិនិត្យ និង​ចាប់​ដកហូត​ម៉ូតូ​ដាក់​បំពង់​ស៊ី​ម៉ាំង​កែច្នៃ ខុស​បច្ចេកទេស ដែល​ធ្វើ​ឲ្យ​មាន​សំឡេង​ខ្លាំង រំខាន​ដល់​អ្នកដទៃ​នៅពេល​យប់​។​

​លោក​វរៈសេនីយ៍ឯក ជិម សុវណ្ណ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​និយាយថា ពេល​ចុះ​ត្រួតពិនិត្យ​នោះ សមត្ថកិច្ច​យើង​ចាប់ដក​ហូត​បាន ម៉ូតូ​ដាក់​បំពង់​ស៊ី​ម៉ាំង​កែច្នៃ ខុស​បច្ចេកទេស ដែល​ធ្វើអោយ មាន​សំលេង​ខ្លាំង រំខាន ដល់​អ្នក​ដ៏​ទៃ​នៅ​ពេលយប់ ហើយ តំរូវអោយ ម្ចាស់​ម៉ូតូ យក​របស់​ដើម [​របស់​ហ្ស៊ី​ន​] មក​ប្តូរ​នៅមុខ​សមត្ថកិច្ច ទើប​ប្រគល់​ម៉ូតូ​អោយ​វិញ នៅ​ថ្ងៃ​បន្ទាប់​។​

​លោក​បាន​បន្តថា ក្នុងនាម​យើងខ្ញុំ​ជានគ​បាល​ចរាចរណ៍ សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ដែលមាន​និង​កំពុង​ប្រើប្រាស់ ម៉ូតូ​ស៊ី​ម៉ាំង​កែច្នៃ សូម​កែសម្រួល​ឡើងវិញ ជៀសវាង ខាតបង់​ថវិកា​និង​ពេលវេលា​។ គោរព​ច្បាប់​ចរាចរណ៍ ជា​សិ​ល​ធម៌​ល្អ​ក្នុងសង្គម​៕ ល​