ខេត្តសៀមរាប​ លែង​ឲ្យ​មាន​ការ​ជិះ​ដំរី​លេង​កម្សាន្ត​ទៀតហើយ​

234
ចែករម្លែក
ខេត្តសៀមរាប​ លែង​ឲ្យ​មាន​ការ​ជិះ​ដំរី​លេង​កម្សាន្ត​ទៀតហើយ

ដោយ​:បាយ័ន​/​ខេត្តសៀមរាប​: ដំរី​ចំនួន ១៤​ក្បាល ដែល​តែងតែ​ធ្វើ​ការងារ​ធ្ងន់​នៅឯ​អង្គរវត្ត ក្នុង​ខេត្តសៀមរាប ដែលជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មាន​អ្នកទេសចរ​អន្តរជាតិ​ជាង ២,៥​លាន​នាក់ មក​ទស្សនា​ជា​រៀងរាល់ឆ្នាំ នឹង​លែង​ត្រូវបាន​គេ​បង្ខំ​ឱ្យធ្វើ​ការ​តទៅ​ទៀតហើយ​។

គណៈកម្មាធិការ​ដំរី​អង្គរ​បាន​បញ្ជាក់ថា ពួកគេ​នឹងត្រូវ​បញ្ជូនទៅ​មជ្ឈមណ្ឌល​អភិរក្ស និង​មជ្ឈមណ្ឌល​បង្កាត់​នា​ដើមឆ្នាំ​២០២០ នេះ ខណៈពេលដែល​ក្នុង​ឆ្នាំ​២០១៦ សត្វ​ដំរី​មួយ​បាន​ដួល​ងាប់ ខណៈពេល​ដឹក​អ្នកទេសចរ ២​នាក់ ទៅកាន់​បូជនីយដ្ឋាន​អង្គរ ដែល​ធ្វើ​ឲ្យ​ទាំង​ជាតិ និង​អន្តរជាតិ​មានការ​ខឹងសម្បា​យ៉ាងខ្លាំង ចំពោះ​ទង្វើបែបនេះ​។

គណៈកម្មាធិការ​ដំរី​អង្គរ​បាន​ឲ្យ​ដឹង​ទៀតថា ពីរ​ឆ្នាំក្រោយ​មានការ​ដាក់​ញត្តិ​មួយ ដើម្បី​បញ្ចប់​ការ​ជិះ​ដំរី​ទទួលបាន​ហត្ថលេខា​ជាង ១៤.០០០ ក្នុង​រយៈពេល​តែ ៤៨​ម៉ោងប៉ុណ្ណោះ បន្ទាប់ពី​មាន​សត្វ​ផ្សេងទៀត​បាន​ងាប់​ដោយសារ​ការ​អស់កម្លាំង​។​

លោក អ៊ា​ន គី​រី ប្រធាន​គណៈកម្មាធិការ​ដំរី​អង្គរ​បាន​មានប្រសាសន៍ថា​៖ នៅ​ដើម ឆ្នាំ​២០២០ សមាគម​របស់​យើង​គ្រោង​នឹង​បញ្ចប់​ការប្រើប្រាស់​ដំរីដើម្បី​ដឹក​ភ្ញៀវទេសចរ ប៉ុន្តែ​ភ្ញៀវទេសចរ​នៅតែ​អាច​មើល​សត្វ​ដំរី និង​ថតរូប​ពួកគេ​នៅក្នុង​មណ្ឌល​អភិរក្ស និង​មជ្ឈមណ្ឌល​បង្កាត់​ពូជ​របស់​យើង​បាន​។​

លោក អ៊ា​ន គី​រី​បាន​ឲ្យ​ដឹង​ទៀតថា យើង​ចង់ឱ្យ​សត្វ​ដំរី​រស់នៅ​តាមរបៀប​ធ​ម្ម​ជាតិ​តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​ក្រុម​ចលនា Moving Animals ដែល​ធ្វើការ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ភាព​សាហាវឃោរឃៅ​នៅ​ពីក្រោយ​ការ​ជិះ​សត្វ​ដំរី​នេះ បាន​ស្វាគមន៍​ចលនា​នេះ ​ដោយ​ហៅ​វា​ថា​ជា «​ការ​ដោះ​បន្ទុក​ដ៏​អស្ចារ្យ​» ។​

ភ្ញៀវទេសចរ​កាន់តែច្រើន​លែង​ចង់​ចំណាយលុយដើម្បី​មើល​សត្វ​ដែល​ជាប់ច្រវាក់ ឬ​នៅ​កន្លែង​ឃុំឃាំង​ទៀតហើយ ហើយ​បើ​កន្លែង​ទាក់ទាញ​សត្វ​ដំរីដែល​នៅតែ​បន្តធ្វើ​សកម្មភាព​បែបនេះ គឺ​នឹង​ត្រូវបាន​ហាមប្រាម​លើ​ការ​ជិះ​ដំរី​ទាំងនេះ ប្រសិនបើ​ពួកគេ​ចង់​នៅ​ជាមួយ​ភ្ញៀវទេសចរ និង​អ្នក​ដែល​ស្រឡាញ់​សត្វ​តទៅទៀត​។​

កម្ពុជា​ត្រូវបាន​គេ​ឱ្យដឹងថា សត្វ​ដំរី​ប្រហែល ៧០​ក្បាល កំពុង​ត្រូវបាន​គេ​ឱ្យ​ធ្វើការ​នៅក្នុង​ស្រុក​យ៉ាងធ្ងន់ធ្ងរ ខណៈ​មាន​សត្វ​ដំរី​ប្រហែល ៥០០​ក្បាល កំពុង​នៅក្នុង​ព្រៃ ដោយ​នេះ​រួមបញ្ចូល​ទាំង​ដំរី​ប្រហែល ១១០​ក្បាល ដែល​រស់នៅក្នុង​ជម្រក​សត្វព្រៃ​កែវ​សី​ម៉ា និង​ជិត ២០០​ក្បាល នៅ​ភ្នំក្រវាញ​៕

ខេត្តសៀមរាប​លែង​ឲ្យ​មាន​ទៀតហើយ ការ​ជិះ​ដំរី​លេង​កម្សាន្ត​ទៀតហើយ​៕​បាយ័ន