ខេត្តសៀមរាប និង​ប្រតិភូ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​(JICA)​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​វៃឆ្លាត​អាស៊ាន​

242
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ នៅ​រដ្ឋបាល​ខេត្តសៀមរាប មាន​រៀបចំ​ជំនួប​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប និង​ប្រតិភូ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន JICA ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​វៃឆ្លាត​អាស៊ាន​។​

​ភាគី​ខេត្តសៀមរាប​ដឹកនាំ​ដោយ​លោក លី សំរិទ្ធ អភិបាលរង​ខេត្ត​សៀម​រា និង​ភាគី​JICA​ដឹកនាំ​ដោយ​លោក Testuji GOTO ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​រៀបចំ​ផែនការ និង​ការ​អភិ​វ​ឍ្ឍ​ន៍​ហេ​ដ្ឋា​រចនាសម្ព័ន នៃ​ប្រទេស​ជប៉ុន JICA​។​

​លោក លី សំរិទ្ធ អភិបាលរង បាន​បញ្ជាក់ថា គោលបំណង​នៃ​ជំនួប​ពិភាក្សា​ការងារ​នេះ​គឺ សិក្សា​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​វៃឆ្លាត​អាស៊ាន និង​ធ្វើ​ឲ្យ​ទីក្រុង​សៀមរាប​របស់​យើង​ក្លាយជា​ទីក្រុង​វៃឆ្លាត ព្រមទាំង​កិច្ចសហការ​រវាង​រដ្ឋ​បាល​ខេត្ត និង​ទីភ្នាក់ងារ​សហ​ប្រប​ត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន (JICA) ។​

​លោក​បាន​បន្តថា គម្រោង​នេះ​បាន​បែង​ចែកជា ២​ផ្នែក គឺ ទី​១ សិក្សា​ពី​គម្រោង​ចាប់ពី​ខែ​កក្ដ​ដា ឆ្នាំ​២០១៩ ដល់​ខែធ្នូ ឆ្នាំ​២០១៩ និង​ទី​២ ចាប់ផ្ដើម​អនុវត្ត​គម្រោង ចាប់ពី​ខែមករា ឆ្នាំ​២០២០ ដល់​ខែមិថុនា ឆ្នាំ​២០២០​។

​លោក​ក៏បាន​បន្តទៀតថា ក្នុងនោះដែរ គម្រោង​នឹង​បង្កើត​លេខាធិការដ្ឋាន ដោយមាន​សមាសភាព​គ​ណៈ​ក​ម្មា​ធិ​ការអភិវឌ្ឍ​ន៍​ទីក្រុង​វៃឆ្លាត និង​បញ្ចូល​សមាសភាព​បន្ថែម ជាពិសេស​មន្ទីរ​ទេសច​រណ៍​ខេត្ត និង​សង្កាត់​ចំនួន​២​ទៀត គឺ​សង្កាត់​ចុង​ឃ្នា​ស និង​សង្កាត់​សៀមរាប​៕ ល​