ខេត្តស្ទឹងត្រែង​មាន​រមណីយដ្ឋាន​ទេសចរ​ប្រាំបួន​កន្លែង​ទទួល​ស្វាគមន៍​ភ្ញៀវ​រដូវ​ភ្ជុំ​

2932
ចែករម្លែក
  • 684
    Shares

ដោយ : ​សុខុម​/​ស្ទឹងត្រែង : រមណីយដ្ឋាន​ក្នុង​ខេត្តស្ទឹងត្រែង​ចំនួន​៩​កន្លែង​ បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ប្រមាណ​ជាង​៧​ពាន់​នាក់​ ឲ្យចូល​ទស្សនា​កម្សាន្ត​ដោយ​សប្បាយរីករាយ​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយះពេល​បី​ថ្ងៃ​កន្លងទៅនេះ​។​

​លោក ​អ៊​ន់ ​ប៉ោ​សឿន​ ប្រធាន​មន្ទីរ​ទេសចរ​ណ៍ខេត្តស្ទឹងត្រែង​បាន​រាយការណ៍​ថា​ រមណីយដ្ឋាន​ទាំង​ប្រាំបួន​កន្លែង​នៅក្នុង​ខេត្ត​បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ កំឡុង​បុណ្យ​ភ្ជុំ​ឆ្នាំ​២០១៨​នេះ​មាន​ប្រមាណ​៧,២៦៧​នាក់​ធៀប នឹង​ឆ្នាំ​២០១៧​មាន​៥,២៩៥​នាក់ ពោលគឺ​មានការ​កើនឡើង​ចំនួន​ភ្ញៀវ​ជាង​២,០០០​នាក់​។​

​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ​កន្លែង​កម្សាន្ត​សរុប​៩​រួមមាន​ទី​១.​សហគមន៍​អេកូ​ទស​ចរណ៍​អូរ​ប្ញ​ស្សី​កណ្តាល​។ ​ទី​២.​សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល​។ ​ទី​៣.​សហគមន៍​អេកូ​ទេសចរណ៍​បូរី​អូរ​ស្វាយ​។ ​ទី​៤.​សម្រស់​ទន្លេ​សៀម​ប៉ាង​។ ​ទី​៥.​រមណីយដ្ឋាន​ភ្នំ​ខៀវ​។​ ទី​៦.​រមណីយដ្ឋាន​ជួរ​វែង​។​ ទី​៧.​រមណីយដ្ឋាន​កោះ​ព្រះ​។​ ទី​៨.​បក្សី​មេគង្គ​។ ​ទី​៩.​ជំរក​សត្វព្រៃ​ឆ្វាំង​៕​B