ខេត្តស្ទឹងត្រែង​មាន​រៀបចំ​តាំងពិព័រណ៍​បន្លែ​បំផុស​កសិករ​ឱ្យដាំ​បន្លែ​ធម្មជាតិ​គ្មាន​ជាតិគីមី​

2382
ចែករម្លែក
  • 32
    Shares

ដោយៈ សុខុម / ស្ទឹងត្រែង​៖ ខេត្តស្ទឹងត្រែង មាន​រៀបចំ​ពិធី​តាំ​ពិ​ពរណ៍​បន្លែ​ផ្លែឈើ​ស្រស់ៗ ដែល​បានមកពី​ការដាំដុះ​បន្លែ​ធម្មជាតិ របស់​កសិករ នៅតាម​បណ្តា​ស្រុក​និង​ក្រុង​ក្នុង​ខេត្ត កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៨​។ ការរៀបចំ បាន​ធ្វើឡើង​នៅក្បែរ​រង្វង់​មូល មាត់ទន្លេ​សេកុង ក្រុង​ស្ទឹងត្រែង​ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​មន្ទីរជំនាញ​ប្រជាពលរដ្ឋ និង​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល ដែល​បាន​ជួយ​ដល់​កសិករ​ទៅលើ​គម្រោង​មួយចំនួន​។​

​ជាមួយ​នោះ លោក ជា ថា​វរិ​ទ្ធ អភិបាលរង​ខេត្តស្ទឹងត្រែង បាន​ជំរុញ​ឱ្យ​ខាង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ត្រូវតែ​ជំរុញ​ប្រជាពលរដ្ឋ​ដាំ​បន្លែ តាមបែប​ធម្មជាតិ​គ្មាន​ជាតិគីមី ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ការទទួល​ទាន​ចំណីអាហារ​ប្រចាំថ្ងៃ​។ លោក ជា ថា​វរិ​ទ្ធ បាន​និយាយ​ស្នើសុំ​ទៅដល់​មន្ទីរ​កសិកម្ម​អង្គការក្រៅរដ្ឋាភិបាល ជួយ​ជំរុញ​ដល់​ប្រជា​កា​រសិករ ផ្តល់​ចំណេះដឹង​និង​បំផុសគំនិត ដល់​ប្រជាពលរដ្ឋ​ឱ្យដាំ​បន្លែ​តាមបែប​ធម្មជាតិ កាន់តែ​ច្រើនឡើង ដើម្បី​បំពេញតម្រូវការ​ទទួល​ទាន​ប្រចាំថ្ងៃ​។ បើ​យើង​ដាំ​បន្លែ​ផ្លែ ឈើ​កាន់តែច្រើន​ក៏​អាច​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រភព​ខាងក្រៅ​ផងដែរ​។ ខេត្តស្ទឹងត្រែង​គឺជា​ខេត្ត​មួយ​សម្បូរ ទៅដោយ​ប្រភពទឹក ទន្លេ​ដល់​ទៅ​បួន​ហើយ​ផ្ទៃដី​អំណោយផល​ល្អ ក្នុងការ​ដោះ​ដុះ​បន្លែ​ផ្លែឈើ​គ្រប់​ប្រភេទ​។ ដោយសារ​តែមាន​ការនាំ​បន្លែ​ផ្លែឈើ មកពី​ប្រទេសជិតខាង ហើយ​ប្រជាកសិករ​ពុំ​សូវ​ដាំ​ដុះ​ដោយ​ខ្លួនឯង​ទើប​អង្គការ​ឈេ​ន (CHAIN) បាន​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង ចូលរួម​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជា​កា​រសិករ ត្រូវតែ​ដាំ​បន្លែ​ដោយ​ខ្លួនឯង​។ ខាង​អង្គការ ក៏បាន​ប្រើ​ពាក្យស្លោក មួយ​ឃ្លា​ថា ម៉ែ​..​ពុក​…​អសា​រ្យ គឺ​ផ្តល់​បន្លែ​ឱ្យ​កូន ទទួល​ពីរ​ក្តាប់ដៃ ជា​រៀងរាល់ថ្ងៃ​។ ពេល​មានការ​ផលិត​បន្លែ​ដោយ​ខ្លួនឯង​គ្រប់គ្រាន់​យើង ក៏​អាច​នាំ​ចេញទៅ​ក្រៅ​ខេត្ត​បាន​ទៀតផង​។​

​មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​បញ្ជាក់ថា ការរៀបចំ​តាំង​ពិ​ពរណ៍​នេះ​គឺជា​លើក​ទី​១ សម្រាប់​ខេត្តស្ទឹងត្រែង​។ ហើយ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខេត្ត​នេះ បាន​ចាប់អារម្មណ៍​ច្រើន​។ កសិករ​និង​ភាគី​ក្រុមហ៊ុន បាន​ជួបគ្នា​ក្នុង​ថ្ងៃ​រៀបចំ​តាំងពិព័រណ៍ ដើម្បី​ដំណើរ​ឆ្ពោះទៅមុខ​លើ​ផ្នែក​សិ​កម្ម​។​

​លោក អ៊​ន់ បោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង ក៏បាន​លើកឡើង​ផងដែរ​ថា ការរៀបចំ​តាំង​បន្លែ​ផ្លែឈើ​នេះដែរ ក៏បាន​ផ្សាភ្ជាប់​ទៅនឹង​គោលដៅ​វិស័យ​ទេសចរ​ផងដែរ​។ ភ្ញៀវទេសចរ​បាន​ចាប់អារម្មណ៍ ចំពោះ​ការលក់​ផលិតផល​កសិកម្ម​ទាំងនេះ​។ ភ្ញៀវទេសចរ​បាន​ទិញ​ផលិតផល​កសិកម្ម ហើយ​កសិករ​ក៏​ទទួលបាន​ប្រាក់ចំណូល​មួយផ្នែក ដើម្បី​ដោះស្រាយ​ជីវភាព​ក្នុង​ក្រុមគ្រួសារ​៕L​