ខេត្តស្វាយរៀង​: អតិថិជន​ប្រើប្រាស់​ចរន្តអគ្គិសនី​កើនឡើង ស្របពេល​វិស័យ​ឧស្សាហកម្ម​ឯកជន​មាន​ភាព​រីកចម្រើន​

1242
ចែករម្លែក
  • 51
    Shares

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: គិត​មកដល់​ពាក់កណ្តាល​ឆ្នាំ​២០១៨​នេះ មាន​អតិថិជន​ដែល​បានដាក់​ពាក្យ​បន្ត​ចរន្តអគ្គិសនី​ប្រើប្រាស់​សរុប​មាន​ចំនួន ៣៧.៩២៧​នាក់ នៅ​ទូទាំង​ខេត្ត​។ ក្នុង​រយៈពេល​១​ខែ អតិថិជន​ប្រើប្រាស់​កើនឡើង​ក្នុង​រង្វង់​ពី​១.៥០០​នាក់ ទៅ​២.០០០​នាក់​ជា​លំដាប់​។ ​បើ​គិត​ចាប់​ដើមឆ្នាំ​២០១៨ រហូតមកដល់​ចុងខែ​ឧសភា​ឆ្នាំ​២០១៨​នេះ សាខា​អគ្គិសនី​កម្ពុជា​ខេត្តស្វាយរៀង បាន​ដំឡើង​ត្រង់​ស្វូ​បាន​ជាង​៦០​ត្រង់​ស្វូ​ផងដែរ សំរាប់​បង្កើន​ថាមពល​អគ្គិសនី ដើម្បី​បំពេញ​សេចក្តី​តម្រូវការ​របស់​អតិថិជន​នៅ​ទូទាំង​ខេត្ត បើតាម​ការ​ឱ្យដឹងពី​សំណាក់​មន្ត្រី​អគ្គិសនី​កម្ពុជា​សាខា​ខេត្តស្វាយរៀង​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​

​មន្ត្រី​ខាងលើ​បាន​បន្តទៀតថា គម្រោង​ផែនការ​ឆ្នាំ​២០១៧ បាននិងកំពុង​អនុវត្ត​ឆ្នាំ​២០១៨ គឺ​ការដាំ​បង្គោល​MV បាន​ចំនួន ៤៣១​បង្គោល លើ ៤៧៦​បង្គោល ស្មើនឹង​៩០.៥៤%, ដាំ​បង្គោល LV បាន​ចំនួន ២.០៨០ បង្គោល​លើ ២.១៧៩ បង្គោល​ស្មើនឹង ៩៥.៤៥%, ចំពោះ​គម្រោង​របស់ JICA បាននិងកំពុង​អនុវត្ត​ក្នុង​ឆ្នាំ​២០១៨ គឺ​បាន​ដាំ​បង្គោល MV បាន​ចំនួន ៨៥៦​បង្គោល​លើ ៨៧៧ បង្គោល​ស្មើនឹង ៩៧.៦០%​។ ពាក់ព័ន្ធ​ទៅនឹង​ការពង្រីក​បណ្តាញ​ចែកចាយ​ចរន្តអគ្គិសនី នៅ​ខេត្តស្វាយរៀង នាពេល​បច្ចុប្បន្ននេះ ខាង​អគ្គិសនី​ខេត្តស្វាយរៀង​ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ គឺ​ទី​១.​ការ​ដាច់​ឬ​ញាក់​ចរន្តអគ្គិសនី​បណ្តាលមកពី​ការប៉ះពាល់​ដោយ​សត្វ​ឬ​ខ្លែង នៅលើ​ខ្សែ​បញ្ជូន​តង់ស្យុង​មធ្យម ហើយ​ប្រជាពលរដ្ឋ​ខ្លះ​មិន​អនុញ្ញាតឱ្យ​កាប់​ដើមឈើ នៅតាម​គន្លង​ខ្សែ​បញ្ជូន​តង់ស្យុង​មធ្យម​។​

មន្ត្រី​ដដែល​បាន​សំណូមពរ​សុំឱ្យ​អាជ្ញាធរ​តាម​ភូមិ​-​ឃុំ ជួយ​ផ្សព្វផ្សាយ និង​សហការ​ពេលដែល​អគ្គិសនី​ស្វាយរៀង ចុះ​កាប់​មែក​ឬ​ដើមឈើ នៅតាម​គន្លង​ខ្សែបណ្តាញ​អគ្គិសនី ព្រមទាំង​ជួយ​ផ្ស​ព្ធ​ផ្សាយ​ដល់​ប្រជាពលរដ្ឋ​មក​ដាក់ពាក្យ​បន្ត​ចរន្ត​ឱ្យបាន​រួសរាន់ នៅពេលដែល​អគ្គិសនី​ស្វាយរៀង​ផ្ស​ព្ធ​ផ្សាយ​សេចក្តីជូនដំណឹង ចុះ​ទទួល​ពាក្យ​បន្ត​ចរន្ត​ថ្មី​ដល់​ភូមិ​-​ឃុំ ឬ​នៅ​ទីតាំង​ផ្ទាល់​របស់​ចរន្តអគ្គិសនី​ស្វាយរៀង​។​

​ដោយឡែក​ប្រជាពលរដ្ឋ​នៅ​ឃុំ ស្វាយ​រំពា និង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប ក៏បាន​បង្ហាញ​នូវ​ទឹកចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង ដោយសារ​នាពេល​កន្លងមក ពួកគាត់​មានការ​លំបាក​ដោយសារ​ខ្វះខាត​ចរន្តអគ្គិសនី​ប្រើប្រាស់ តែ​នាពេល​បច្ចុប្បន្ននេះ​អគ្គិសនី​ខេត្ត​ស្វា​រៀង បាននិងកំពុង​ធ្វើការ​ពង្រីក​បណ្តាញ​ចរន្ត​បន្ថែមទៀត ពួកគាត់​សង្ឃឹមថា ខាង​អគ្គិសនី​នឹង​ព​ន្លឿ​ន​ការងារ​នេះ​ឱ្យបាន​ឆាប់រហ័ស និង​មិន​ខ្វះ​អគ្គិសនី​ប្រើប្រាស់​នោះដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា នាពេល​ប​ច្ច​ប្បន្ន​នេះ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៨ បាននិងកំពុង​ដំណើរកា​រ​ក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​១១​ក្នុង​ខេត្តស្វាយរៀង ដែល​បាន​បង្កើត​ឱ្យ​កូនចៅ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ ដើម្បី​បាន​ប្រាក់បៀវត្ស​ចិញ្ចឹម​គ្រួសារ​ប្រមាណ​ជិត​៦​ម៉ឺន​នាក់ មិន​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​នោះឡើយ នេះ​បាន​សបញ្ជាក់​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ហើយ​សម្តេច​តែងតែ​គិតគូរ​អំពី​សុខទុក្ខ ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះឡើយ​៕ ល​